• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Tuesday, October 1, 2013

វិធីធ្វើម្ហូបពីKhmer 79


សម្ល-ម្ជូរព្រលិត

POSTED BY  ON 2:49 AM IN ព័ត៌មាន, វិធីធ្វើម្ហូប | 0 COMMENTS

សម្ល-ម្ជូរព្រលិត
គ្រឿងផ្សំ ត្រីរ៉ស់ កំពិស ព្រលិត ក្រសាំង ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប រំដេង ខ្ទឹមស ម្ទេសខ្មាំង ជីនាងវង ម្អម។ វិធីធ្វើ ១-ត្រីរ៉ស់សកស្រការ លាងទឹកឱ្យស្អាតហើយកាត់ជាកង់ៗ ។ កំពិសលាងទឹកឱ្យស្អាតរួចក្តិចក្បាល ចោល ។ ព្រលិតបកសំបក រួចកាច់ប៉ុនពីរថ្នាំងដៃ លាងទឹក ដាក់កញ្ច្រែងឱ្យស្រោះទឹក ។ ក្រសាំង ឆ្កៀលយកគ្រាប់ រួចយកទៅជ្រំទឹកក្តៅចេញជាតិជូរ ។ រំដេង ខ្ទឹមស ម្ទេសខ្មាំង បុកលាយគ្នាឱ្យម៉ដ្ឋ។ ២-យកឆ្នាំងដាំទឹកឱ្យពុះ បង់ត្រីស្ងោរឱ្យឆ្អិន៧០ភាគរយ ជាមួយកំពិស (បុកឱ្យបែក) ចាក់ទឹកត្រី អំបិល ក្រសាំង ស្ករ ម្សៅស៊ុប និងគ្រឿងដែលបុកចូលគ្នា ដាំទឹកឱ្យពុះសឹមបង់ព្រលិតចូល ដាំមួយ...
read more

មឹកឆាអំបិលម្រេច

មឹកឆាអំបិលម្រេច
គ្រឿងផ្សំ មឹកបន្ទះធំៗស្រស់ល្អ កន្លះគីឡូ, ប្រេងឆា៣ស្លាបព្រា, ខ្ទឹមស ៤ដុំធំបកសំបក ចិញ្ច្រាំឱ្យម៉ដ្ឋ, ស្កកន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ១ស្លាបព្រាកាហ្វេ, អំបិល២ស្លាបព្រាកាហ្វេ, សាឡាដ១៥ក្រាម, ប៉េងប៉ោះហាវ៉ៃ ១០០ក្រាម, ក្រូចឆ្មា២-៣ចំណិត, ទឹកក្រូចឆ្មា២ស្លាបព្រាកាហ្វេ ។ វិធីធ្វើ ហាន់មឹកប៉ុន១ថ្នាំងដៃ ១-លាយបញ្ចូលគ្នា មឹក ប្រេងឆា ខ្ទឹមស ស្ករ និងអំបិលកន្លះស្លាបព្រា និងម្រេច គ្របទុកឱ្យត្រជាក់ ២០នាទី។ រៀបសាឡាដ ប៉េងប៉ោះ លើចានសំប៉ែតធំ ។ ២-ដាំខ្ទះឱ្យក្តៅ ហើយឆាមឹកដែលលាយគ្រឿងចូលគ្នារួច ដោយកំដៅភ្លើងក្តៅបំផុត ឆាប្រែចុះ ប្រែឡើង ១-២នាទី...
read more

បំពង-ចៀនជួន

បំពង-ចៀនជួន
គ្រឿងផ្សំ ត្រីត្រអោន ខ្ញី ខ្ទឹមស-ក្រហម សៀង ខ្លាញ់រាវ ទឹកខ្មេះ ឬក្រសាំង អំពិល។ វិធីធ្វើ យកខ្លាញ់ចាក់ក្នុងខ្ទះឱ្យក្តៅ ដាក់ត្រីចៀនឱ្យក្រៀម រួចយកខ្ទឹមស-ក្រហម ចិញ្ច្រាំឱ្យល្អិត ខ្ញីហាន់ ជាសរសៃឆ្មារៗ បុកដាក់ចៀនជាមួយឱ្យឡើងឈ្ងុយ យកសៀងមកចាក់ត្រឡប់ឱ្យសព្វ រួចចាក់ទឹក ច្រូចទឹកខ្មេះ ទុកឱ្យពុះ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។ អត្ថបទដើម៖ IT...
read more

សម្ល-ម្ជូរត្រកួន

សម្ល-ម្ជូរត្រកួន
គ្រឿងផ្សំ ត្រកួន ត្រីរ៉ស់ អំពិលទុំ ទឹកត្រី អំបិល ស្ករ ខ្ទឹមស ម្ទេសខ្មាំង រំដេង ជីនាងវង និងម្អម ។ វិធីធ្វើ ១-ត្រកួនក្តិចកាត់ចេញមួយចង្អុលដៃលាងទឹកឱ្យស្អាត ។ ត្រីរ៉ស់ត្រូវសកស្រការ ហើយលាងទឹក ឱ្យស្អាតកាត់ជាកង់ៗ ។ អំពិលទុំត្រាំទឹកឱ្យរីក ហើយដាក់ចានផ្សេង ។ រំដេង ខ្ទឹមស បកសំបក បុកលាយជាមួយម្ទេសលាយចូលគ្នាឱ្យម៉ត់ ។ ជីនាងវង ម្អម លាងទឹក រួចហាន់ល្អិតៗ ។ ២-យកឆ្នាំងដាំទឹកឱ្យពុះបង់ត្រីចូលស្ងោរឱ្យឆ្អិន៧០ភាគរយ រួចបង់ត្រកួនចូលស្ងោរឱ្យផុយ ទើបបង់គ្រឿង (ដែលបុកចូលគ្នាមាន រំដេង ខ្ទឹមស ម្ទេស ) ចូលហើយចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ទឹកអំពិលទុំ ភ្លក់មើលតាមចូលចិត្ត...
read more

ឆា-កាពិត្រប់ភ្លុក

ឆា-កាពិត្រប់ភ្លុក
គ្រឿងផ្សំ សាច់ជ្រូក ត្រប់ភ្លុក កាពិ ស្ករ ខ្ទឹមស ខ្លាញ់ ។ វិធីធ្វើ ត្រប់ភ្លុកត្រូវចិត្តសំបកកាត់ជាបួន ហើយចិតបញ្ឈរជាចំណិតក្រាស់ៗល្មម។ សាច់ជ្រូកត្រូវហាន់ជា បន្ទះស្តើងៗ យកខ្ទះចាក់ខ្លាញ់ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់សាច់ជ្រូកឆាឱ្យក្រៀមបន្តិច សឹមដាក់ស្ករ ហើយយកកាពិមកលាយទឹកបន្តិចចាក់ក្នុងខ្ទះដាក់ត្រប់ចូល រួចចាក់ទឹកបន្តិចទៀត ដើម្បីទុកឱ្យផុតត្រប់ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។   អត្ថបទដើម៖ IT...
read more

ភ្លា-បង្កង

ភ្លា-បង្កង
គ្រឿងផ្សំ៖ បង្កង មើមឆៃថាវ សណ្តែកបណ្តុះ ស្លឹកជីគ្រប់មុខ សាឡាត់ មើមការ៉ុត អំបិល ទឹកត្រី ទឹកខ្មេះ ស្ករស ម្សៅស៊ុប សណ្តែកដីលីង ម្ទេសនាងដៃទុំ វ៉ាន់ស៊ុយ ។ វិធីធ្វើ៖ ១-បង្កងកាត់ក្បាលនិងកន្ទុយ យកទៅចំហុយឱ្យឆ្អិន ចំណែកខួរខ្វេះដាក់ចានទុក ខ្លួនវាបកសំបក ចោល យកសាច់ឆៅមកហាន់ជាបន្ទះស្តើងៗ ប្រឡាក់អំបិល ចាក់ទឹកខ្មេះ ផ្អាប់ទុក។ ២-មើមឆៃថាវ ការ៉ុតហាន់ជាសរសៃឆ្មារៗ ។ ៣-សណ្តែកដីលីងបុក (កុំឱ្យល្អិតពេក ) ។ ៤-សាឡាដលាងទឹកឱ្យស្អាតកាត់ខ្លីៗ ។ ៥-យកសាច់បង្កងពូតយកទឹកចេញ ច្របល់លាយជាមួយនិងសាឡាដ រៀបជុំវិញចានពងក្រពើ។ ៦-យកសាច់បង្កង ពូតយកសាច់ចេញ ច្របល់លាយជាមួយនិងមើមឆៃថាវ ការ៉ុត...
read more

No comments:

Post a Comment