ម្ហូបមួយមុខនេះពិតមែនតែមិនពិបាកធ្វើ តែក៏មិនងាយប៉ុន្មានដែរបាន វាសាំញ៉ាំបន្តិច ខ្ញុំកម្រចំអិនវាណាស់។
ដូងទុំ ៣០០ក្រាម ពូតយកក្បាលខ្ទិះ និង ចុងខ្ទិះប្រហែល ១លីត្រ
ម្ឌេសឆ្អើរ ២បន្ទះ ត្រាំទឹកអោយទន់រួចយកសសៃចេញ កុំអោយហិរ ចិញ្ច្រាំអោយម៉ត់
គ្រឿងបុក មានគល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច រមៀត ខ្ទឹមស កាពិ១ស្លាបព្រាកាហ្វេ
ទឹកត្រី ស្ករសឬស្ករត្នោត
អំពិលទុំប៉ុនមេជើង
សណ្ដែកដីលីងបន្តិច(មិនដាក់ក៏បាន តាមចូលចិត្ត)
កញ្ឆែតនិងត្រកួន លាងទឹកបេះទុកស្រេច
វិធីធ្វើ
ចាក់ប្រេងឆាក្នុងឆ្នាំង ពេលក្ដៅហើយបន្ថយភ្លើង អោយនៅក្ដៅតិចៗ ដាក់ម្ទេសដែលបានចិញ្ច្រាំចូល លីងរហូតក្រៀម ដាក់គ្រឿងបុកចូលលីងបន្ដទៀតរហូតឈ្ងុយ។ ដាក់ស្ករត្នោត ១ស្លាបព្រាកាហ្វេចូល និងចាក់ទឹកត្រីបន្តិចចូល ទើបចាក់ទឹកខ្ទិះដូងចុង ទុកដល់ពុះ ជ្រុំអពិលទុំបន្តិច ភ្លក់មើលថាប្រៃផ្អែមហើយ ថែមខ្ទិះដើម បិទភ្លើងចង្ក្រានដាក់ចុះ។
រៀបកញ្ឆែត និងត្រកួន ដាក់ក្នុងឆ្នាំងភ្លើង ទើបដាក់ត្រីពីលើ ចាក់ទឹកដែលបានធ្វើរួចចូល រោយសណ្ដែកដីលីង។ រង់ចាំរហូត ឆ្នាំងភ្លើងពុះ ល្មមបន្លែទន់ អាចទទួលទានបានហើយ។
(Source: asianfoodguide )





No comments:
Post a Comment