• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Monday, September 30, 2013

ស៊ូស៊ីស្រោបស៊ុតមាន់ (Sushi)

គ្រឿងផ្សំ៖
ds
- ពងទា ១ – ២ គ្រាប់

- បន្ទះសារាយសមុទ្រ (seaweed papers)
- ប្រេងឆា ១ ស្លាព្រា
- បាយស
- ត្រសក់ ការ៉ុត
-​ សាច់ក្តាម និងសាច់ត្រីស្រស់
វិធីធ្វើ៖
ជាដំបូងលោកអ្នកត្រូវ វៃពងទាអោយបែកហើយលាយគ្រឿង( អំបិល,ស្ករ,ប៊ីចេង …) បន្ទាប់មកដាក់ខ្ទះឲ្យក្តៅ ហើយចាក់ប្រេង រួចមកអ្នកត្រូវចាក់ពងទាដែលលាយគ្រឿងរួច ចូលទៅក្នុងខ្ទះ ធ្វើអោយវាសំប៉ែត ហើយទុកអោយវាអោយត្រជាក់។
ចំណែកបាយត្រូវយកអង្ដរល្អយកមកដាំ អោយល្មម កុំអោយជ្រាយ រឺ រឹងពេក។
បន្ទាប់មកលាយបាយ ជាមួយទឹកខ្មេះ និង ស្រា ស ហើយច្របល់វាចូលគា្នឲ្យវាចូលជាតិគា្ន (ពេលលាយរួចទុកវាទៅមួយម្ខាង)។ បន្ទាប់មកទៀតចាប់ផ្តើម មូល ពួកវាចូលគា្ន ដោយដាក់ពងទាចៀនពីក្រោម បន្ទាប់មកដាក់សារាយសមុទ្រ បន្ទាប់មកទៀតដាក់ បាយដែលលាយហើយពីលើ ដាក់ត្រសក់ និងការ៉ុតចិតជាបន្ទះពីលើ ដាក់សាច់ក្តាម និងសាច់ត្រីស្រស់ រួចធ្វើការមូលវាតែម្តង។បន្ទាប់ពីមូលពួកវារួចរាល់ហើយអ្នកត្រូវកាត់វាជា ចំណិនៗ ដែលអ្នកចង់បានជាការស្រេច ៕
អត្ថបទដើម៖ Tyniss

No comments:

Post a Comment