• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

ចំនេះដឹង


ឈឺក្បាល ពេល​ណា​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?
ការឈឺ​ក្បាល គឺជា​ការឈឺចាប់​ដែល​កើតមាន​នៅក្នុង​តំបន់​ណាមួយ នៅលើ​ក្បាល​របស់​អ្នក​។ ការឈឺ ក្បាល អាច​កើតមាន​នៅ​ចំហៀង​ណាមួយ ឬ នៅ​ទាំងសងខាង​ក្បាល​, ស្ថិតនៅ​ដាច់​ដោយឡែក នៅត្រង់ តំបន់​ជាក់លាក់​ណាមួយ ឬ ឈឺ​ចាក់​ពី​ចំណុច​មួយ ទៅ​ចំណុច​មួយ​នៅ​ជុំវិញ​ក្បាល​។ បញ្ហា​នៃ​ការឈឺ ក្បាល​អាច មាន​ការឈឺចាប់​ខ្លាំង​, មាន​អារម្មណ៍​ថា​ងូងៗ ឬ ឈឺ​ស្ពឹក​។ ការឈឺ​ក្បាល​នេះ អាច​កើតមាន បន្តិច​ម្តងៗ ឬ ភ្លាមៗ ពួក​វា​អាច​មាន​រយៈពេល តិចជាង​១​ម៉ោង ឬ ឈឺ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ។​


​តើ​នៅពេល​ណា ដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?
ការឈឺ​ក្បាល អាច​ជា​សញ្ញា​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ ដែល​មាន​ដូចជា ការ​ដាច់​សរសៃឈាម​ក្នុង​ខួរ ក្បាល​, ជំងឺរលាកស្រោមខួរ​ក្បាល ឬ ជំងឺ​រលាក​ខួរក្បាល​។ អ្នក​ត្រូវ​ប្រញាប់​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​អ្នក​មាន​ការឈឺ​ក្បាល​ក្នុង​សភាព​ធ្ងន់ធ្ងរ ភ្លាមៗ ឬ ការឈឺ​ក្បាល ដែល​កើត មាន​រួម​ជាមួយនឹង ៖



· វង្វេងស្មារតី ឬ មាន​ការពិបាក​ក្នុងការ​ស្តាប់​យល់​សម្តី​របស់​នរណា​ម្នាក់​។​
. សន្លប់​។​មាន​គ្រុនក្តៅ​ខ្លាំង ( ៣៩ ទៅ ៤០​អង្សា​សេ​)​។​



· មាន​ភាពស្ពឹក​, ចុះខ្សោយ ឬ ពិការ​នៅ​ចំហៀង​ណាមួយ​នៃ​រាងកាយ​។​


· តឹង​ណែន​នៅ​កញ្ចឹងក​។​


· ពិបាក​ក្នុង​ការមើលឃើញ​។​


· ពិបាក​ក្នុង​ការនិយាយស្តី​។​


· ពិបាក​ក្នុង​ការដើរ​។​


· ក្អួតចង្អោរ ឬ ក្អួត ។​


​ធ្វើការ​ណាត់​ជួប​នឹង​គ្រូពេទ្យ​


អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ ប្រសិនបើ​អ្នក​ធ្លាប់​មាន​ការឈឺ​ក្បាល​ដែល​៖


· កើត​មាន​ញឹកញាប់​ជាង​ពេល​ធម្មតា​។​


· មាន​សភាព​ធ្ងន់ធ្ងរ ជាង​ពេល​មុន​។​


· មាន​សភាព​កាន់តែ​អាក្រក់​ឡើង ឬ មិន​ជា​ស្រាកស្រាន្ត​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ ឈឺក្បាល និង​ការឈឺចាប់​។​


· បង្អាក់​ដល់​ការងារ​,​ការ​គេង ឬ ការចូលរួម​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​របស់​អ្នក​។​


· ធ្វើអោយ​អ្នក​មាន​ស្ត្រេ​ស ហើយ​នៅពេល​ដែល​អ្នក​ចង់​ស្វែងរក​នូវ​ជម្រើស​នៃ​ការព្យាបាល ដ៏​សាក សម ដែល​អាច​ជួយ​អ្នក ក្នុង​ការគ្រប់គ្រង​វា​អោយបាន​ប្រសើរ​ជាង​មុន ៕



រោគសញ្ញា​របស់​ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ​
ចំពោះ​មនុស្ស​ពេញវ័យ​
សញ្ញា​ជា​ទូទៅ​របស់​ជំងឺ​កង្វះ​អាហារូបត្ថម្ភ នោះ​គឺ​ការ​ស្រក​ទម្ងន់​ដែល​មិន​មាន​ការគ្រោងទុក​។ ប្រសិន បើ​អ្នក ស្រក​ទម្ងន់ ១០​ភាគរយ នៃ​ទម្ងន់​រាងកាយ​សរុប​របស់​អ្នក នៅក្នុង​រយៈពេល​៣​ខែ ដោយ​អ្នក​មិនបាន ធ្វើការ​តម​អាហារ នោះ​វា​អាច​ជា​សញ្ញា​ប្រាប់​ថា អ្នក​កំពុងតែ​ទទួល​សារជាតិ​ចិញ្ចឹម បំប៉ន​មិនបាន​គ្រប់គ្រាន់​ហើយ ។​

ជា​ឧទាហរណ៍ ទម្ងន់​ដ៏​ល្អ​ចំពោះ​សុខភាព សម្រាប់​ស្ត្រី​ដែល​មាន​កំពស់ ១៧៣​សង់ទីម៉ែត្រ គឺ​ស្ថិតក្នុង ចន្លោះ​រវាង ៦៣​គីឡូក្រាម​។ ដូច្នេះ សម្រាប់​ស្ត្រី​ដែល​ស្ថិត​ក្នុង​ទម្ងន់ និង កំពស់​នេះ កាល​បើ​នាង​បាន ស្រក​ទម្ងន់​ប្រហែលជា ១០​គីឡូក្រាម ដោយ​មិន​បាន​ធ្វើការ​តម​អាហារ នោះ​វា​អាច​ជា​សញ្ញា នៃ​ជំងឺ​កង្វះ អាហារ​រូបត្ថ​ម្ភនេះ​ហើយ ។​

ចំពោះ​មនុស្ស​ពេញវ័យ វិធី​ដ៏​មាន​សារៈប្រយោជន៍ ក្នុងការ​ប៉ាន់ប្រមាណ​ថា​តើ អ្នក​កំពុងតែ​មាន​ជំងឺ កង្វះ​អាហារ​រូបត្ថ​ម្ភ​ឬក៏​អត់នោះ គឺ​អ្នក​ត្រូវ​ធ្វើការ​គណនា នូវ​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់ ( Body Mass Index ) ។ វា​គឺជា​វិធី​គណនា​មួយ ដែល​យក​ទម្ងន់​របស់​អ្នក​គិត​ជា​គីឡូក្រាម ទៅ​ចែក​នឹង កម្ពស់​របស់​អ្នក គិត​ជា​ម៉ែត្រការ៉េ ។​

សម្រាប់​មនុស្សពេញវ័យ​ភាគច្រើន ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់​ដែល​មាន​សុខភាព​ល្អ គឺ​ស្ថិតនៅ ចន្លោះ រវាង ១៨,៥ ទៅ ២៤,៩ ។​វា​មានន័យថា ៖
•​
​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់ ដែល​នៅ​ចន្លោះ ១៧ និង ១៨,៥ គឺ​អាច​បញ្ជាក់​ថា អ្នកមាន ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ​កម្រិត​ស្រាល ។​
•​
​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់ ដែល​នៅ​ចន្លោះ ១៦ និង ១៨ គឺ​អាច​បញ្ជាក់​ថា អ្នក​មាន​ជំងឺ​កង្វះ អាហារ​រូបត្ថ​ម្ភ​កម្រិត​មធ្យម ។​
•​
​ស​ន្ទ​ស្ស​ទម្ងន់​ខ្លួន​ធៀប​នឹង​កម្ពស់​ដែល នៅក្រោម ១៦​គឺ​អាច​បញ្ជាក់បាន​ថា អ្នក​មាន​ជំងឺ​កង្វះ អាហារ​រូបត្ថ​ម្ភ​កម្រិត​ធ្ងន់ធ្ងរ​។​

​រោគសញ្ញា​ដទៃ​ទៀត​រួមមាន​ដូចជា ៖

•​
​ការចុះ​ខ្សោយ​របស់​សាច់ដុំ ដែល​បន្ទាប់​មក​វា​នឹង​ចាប់ផ្តើម​បាត់បង់​ថាមពល​របស់​វា ។​
•​
​មាន​អារម្មណ៍​ថា​អស់កម្លាំង គ្រប់ពេល និង មិនសូវ​មាន​ថាមពល​ក្នុង​ខ្លួន​។​
•​
​ឆាប់​រងគ្រោះ​ទៅនឹង​ការបង្ក​រោគ​។​
•​
​ពន្យា​ពេល​នៃ​ការ​ជាសះស្បើយ​របួស​។​
•​
​វិលមុខ​។​
•​
​មាន​អារម្មណ៍​មួម៉ៅ​ឆាប់​ខឹង​។​
•​
​ក្រចក​របស់​អ្នក ឆាប់​ផុយស្រួយ​។​
•​
​ស្បែក​របស់​អ្នក​ឡើង​ស្ងួត និង យារ​ធ្លាក់​។​
•​
​មាន​ជំងឺរាគ​ជា​បន្ត​។​
•​
​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​
•​
​ចំពោះ​ស្ត្រី ការធ្លាក់​ឈាមរដូវ​គឺ​មិន​ទៀងទាត់ ឬ មិន​មាន​តទៅទៀត ។​

​
ចំពោះ​កុមារ​
​រោគសញ្ញា​របស់​ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ចំពោះ កុមារ​រួម​មាន​ដូចជា​៖
•​
​កម្រិត​នៃ​ការរំពឹងទុក ក្នុង​ការរីក​ធំធាត់ មានការ​ចុះខ្សោយ គឺ​ទាំង​កម្ពស់ និង ទម្ងន់​។​
•​
​មាន​ការផ្លាស់ប្តូរ​ផ្នែក​អត្តចរិត មានដូចជា ឆាប់​ខឹងក្រេវក្រោធ​, អស់កម្លាំង ឬ មាន​ភាព​ថប់​បារម្ភ​។​
•​
​សសៃស​ក់ និង ពណ៌​សំបុរស្បែក​មាន​ការផ្លាស់​ប្តូរ​។​
•​
​ជ្រុះ​សក់​។​
•​
​មានការ​ហើមប៉ោង​នៅត្រង់​ពោះ និង ជើង ( សញ្ញា​ចុងក្រោយ​នេះ ជាធម្មតា កើត​មាន​តែ​ពេល ដែល​កុមារ មាន​ជំងឺ​កង្វះ​អាហារ​រូបត្ថ​ម្ភ​ក្នុង​កម្រិត​ធ្ងន់ធ្ងរ ប៉ុណ្ណោះ ) ។​

​
កង្វះ​សារជាតិ​រ៉ែ និង វីតាមីន​
បើទោះជា កម្រិត​នៃ​ស​ន្ទ​ស្ស​ទម្ងន់​រាងកាយ​ធៀប​នឹង​កម្ពស់ ស្ថិតនៅ​ក្នុង​ស្ថានភាព​អំណោយ​ផល​ល្អ ចំពោះ​សុខភាព អ្នក​ក៏​ប្រហែល​អាច​នឹង មិន​ទទួលបាន​នូវ កម្រិត​វីតាមីន និង ជាតិ​រ៉ែ​បាន​គ្រប់គ្រាន់​ដែរ​។​
​សញ្ញា​ផ្នែក​រាងកាយ ដែល​អាច​បញ្ជាក់​ថា អ្នក​អាច​នឹង​មាន​កង្វះ​សារជាតិ​រ៉ែ និង វីតាមីន​រួមមាន​ដូចជា ៖
•​
​មាន​បញ្ហា​នៅ​លើ​ស្បែក និង មាន​ឡើង​កន្ទួលរ​ម៉ាស់​។​
•​
​ហើមប៉ោង​នៅលើ​អណ្តាត​៕


No comments:

Post a Comment