• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

កសិកម្ម


ព័ត៌មាន​ទីផ្សារ​បន្លែ ផ្លែឈើ ត្រូវ​បាន​បញ្ជូន​តាម​សារ​ទូរស័ព្ទ

តម្លៃ​កសិក​ផល បន្លែ​ផ្លែឈើ ត្រូវបាន​ផ្សព្វផ្សាយ តាមរយៈ​សារ​ទូរស័ព្ទ (SMS) ដែល​ពុំធ្លាប់​មាន​ពីមុន នៅ​កម្ពុជា​។តាមរយៈ​ព័ត៌មាន​ទីផ្សារ​កសិកម្ម​នេះ កសិករ និង​ឈ្មួញ អាច​ដឹង​ពី​តម្លៃ​បន្លែ​ផ្លែឈើ មិន​ត្រឹមតែ​នៅ​ទីផ្សារ​ក្នុង​តំបន់​ទេ តែ​អាច​ដឹង​ពី​តម្លៃ​បន្លែ​ផ្លែឈើ ស្ទើរតែ​គ្រប់​ផ្សារ​នានា ទូទាំង​ប្រទេស។



កម្មវិធី​ណែនាំ​តាម​ទូរស័ព្ទ​អំពី​របៀប​ធ្វើ​ស្រែ​បាន​ផល​ច្រើន

កម្មវិធី​ថ្មី​មួយ​ផ្តល់​ឱ្យ​ក្រុម​កសិករ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន (Philippines)​ នូវ​ការ​ណែនាំ​តាម​រយៈ​ទូរស័ព្ទដៃ​របស់​ពួកគេ​អំពី​ការ​ប្រើប្រាស់​ជីរ។​ ពួក​អ្នក​វិទ្យាសាស្ត្រ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​អំពី​ស្រូវ(IRRI)​ បាន​ចំណាយ​ពេលវេលា​១៨​ឆ្នាំ​រៀបចំ​ប្រព័ន្ធ​ កំព្យូទ័រ​ (computer)​មួយ​ដើម្បី​ផ្តល់​ឱ្យ​ក្រុម​កសិករ​នូវ​ការ​ណែនាំ​ថា​ ​ត្រូវ​ប្រើ​ជីរ​ប៉ុន្មាន​ដើម្បី​ឱ្យ​បាន​ផលិត​ផល​ស្រូវ​ច្រើន​បំផុត។
កាល​ពី​ឆ្នាំ​ទៅមិញ​ ពួកគេ​បាន​រក​ឃើញ​បច្ចេកវិជ្ជា​មួយ​ដែល​ពួកគេ​មាន​ជំនឿ​ថា​ ជា​បច្ចេកវិជ្ជា​បែបនេះ​ទី​មួយ​ក្នុង​ពិភព​លោក។​ លោក​រ៉ូឡង់ ប៊ុរ៉េស​ (Roland​Buresh)​ ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ជាន់ខ្ពស់​នៅ​ឯ​វិទ្យាស្ថាន​ IRRI​ ​បាន​បង្កើត​កម្មវិធី​មួយ​ដែល​ផ្តល់​ការ​ណែនាំ​អំពី​ការ​ប្រើប្រាស់​ជីរ​ដល់​ក្រុម​កសិករ​ក្នុង​តំបន់​ដាច់​ស្រយាល​តាម​រយៈ​សារ​ជា​អត្ថបទ​តាម​ទូរស័ព្ទ​ចល័ត។ ​បច្ចេកទេស​នេះ​ត្រឹមត្រូវ​សម្រាប់​ប្រទេស​មួយ​ដែល​ចំនួន​ជាង​៩០​ភាគរយ​នៃ​ប្រជារាស្ត្រ​មាន​ទូរស័ព្ទដៃ​មួយ។
លោក​ ប៊ុរ៉េស​ និយាយ​ថា​ ស្រែ​នីមួយៗ​មាន​ភាព​ប្លែកគ្នា​ ​ហើយ​ការណ៍​នេះ​នាំ​ឱ្យ​ពួក​កសិករ​មាន​ការពិបាក​ក្នុង​ការ​កម្រិត​បរិមាណ​ជីរ​ត្រូវ​ប្រើប្រាស់។
«អាច​មាន​ការចាត់ចែង​ផ្សេងគ្នា​អំពី​កាក​សំណល់​ដំណាំ។​ វា​អាច​មាន​គ្រឿង​ធ្វើ​ឱ្យ​ដំណាំ​លូតលាស់​ល្អ​ដែល​ត្រូវ​ប្រើ​ម្តង​ទៀត។​ វា​អាច​ជា​ការ​ដាក់វេន​ដាំ​ដំណាំ​ផ្សេងៗ​គ្នា។​ វា​អាច​ជា​ប្រភេទ​ដំណាំ​ផ្សេងៗ​គ្នា។​ កត្តា​នីមួយៗ​ក្នុង​បណ្តា​កត្តា​ទាំង​នេះ​មាន​ឥទ្ធិពល​លើ​ចំនួន​គ្រឿង​ដែល​គេ​ត្រូវការ​ដើម្បី​ធ្វើ​ឱ្យ​ដំណាំ​លូតលាស់​ល្អ»។
ចាប់តាំង​ពី​ថ្ងៃ​ច័ន្ទ​ទី​២៤​មករា​ទៅ​ ក្រុមកសិករ​អាច​ហៅ​ទៅ​លេខ​ទូរស័ព្ទ​មិន​ចាំបាច់​បង់​ប្រាក់​មួយ​ដោយ​ប្រើ​ទូរស័ព្ទដៃ​របស់​ពួកគេ​ ហើយ​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន​អំពី​ស្រែ​របស់​ពួកគេ​ ​បន្ទាប់មក​ពួកគេ​ទទួល​ការណែនាំ​អំពី​ការ​ប្រើប្រាស់​ជីរ​ដ៏​ល្អបំផុត។​ ប្រព័ន្ធ​ទាំងមូល​មាន​ភាព​ស្វ័យប្រវត្តិ​ហើយ​ផ្តល់​ការ​ណែនាំ​ជា​ភាសាបួន​ដែល​ត្រូវ​ប្រើ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ ​ដោយ​មាន​រួមបញ្ចូល​ទាំង​ភាសា​អង់គ្លេស​ផង​ដែរ។
ពួក​អ្នក​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​ IRRI ​កំពុង​ធ្វើការ​ជាមួយ​ពួក​សហសេវិក​ឥណ្ឌូណេស៊ី​ដើម្បី​រៀបចំ​ប្រព័ន្ធ​នេះ​នៅ​ក្នុង​ប្រទេស​នេះ​ ហើយ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ទៀត​ ​ពួកគេ​គ្រោង​នឹង​យក​បច្ចេក​វិជ្ជា​នេះ​ទៅ​ប្រទេស​វៀតណាម​ ​ប្រទេស​ឥណ្ឌា​និង​ប្រទេស​បង់ក្លាដែស។
ប្រទេស​ហ្វីលីពីន​ ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។​ក៏ប៉ុន្តែ​ក្រសួង​កសិកម្ម​បាន​ជំរុញ​ឱ្យ​បង្កើន​ផលិតផល​ក្នុង​ប្រទេស​ ​ជាពិសេស​ក្រោយ​ពី​តម្លៃ​អង្ករ​សកល​បាន​កើន​ទ្បើង​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ​២០០៨៕

No comments:

Post a Comment