• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Monday, September 30, 2013

បាយមាន់ស្ងោរ

វិធី​ធ្វើ​បាយ​មាន់​ស្ងោរ​ខាង​ក្រោមនេះ​ ជាវិធី​ដែល​ខ្ញុំ​ធ្វើ​ញ៉ាំ​ក្នុង​គ្រួសារ មិន​ដឹង​ថា​ត្រឹម​ត្រូវ​តាម​ក្បួនឬអត់​ទេ។
DSC_6475-1024x680
គ្រឿង​ផ្សំ
  • មាន់  កោះ  ថ្លើម (បើមាន​ឈាម​មាន់​កាន់​តែ​ឆ្ងាញ់)
  • ការ៉ុត  ឆៃថាវ  ត្រសក់
  • ខ្ញី  ក្រូចឆ្មារ
  • អង្ករ
  • ខ្ទឹមសរ   អំបិល  ស្ករ​  ទឹកត្រី  ប្រេង​ឆា
របៀប​ធ្វើ
  • ​ធ្វើ​ជ្រក់​ ការ៉ុត លាយ​ឆៃថាវ ត្រសក់៖
    • ចិត​សំបក​ចេញ ការ៉ុត​និង​ឆៃថាវ
    • ហាន់​ការ៉ុត​និង​ឆៃថាវ  ស្តើងៗដូច​ក្នុង​រូបខាង​លើ
    • ហាន់​ត្រសក់​ជាង​រាង​ច្រវ៉ាមូល
    • ដាក់​បន្លែ​ទាំង​បី​មុខ​ចូល​គ្នា រោយ​អំបិល ច្របាច់​អោយ​សព្វ រួច​ទុក​មួយ​ស្របក់
    • ពេល​បន្លែ​ស្រពាប់​ហើយ យក​លាង​ទឹក និង​ដាក់សម្រស់​អោយ​ស្ងួត
    •  លាយ​ទឹក​ក្រូច​ឆ្មារ ដាក់​អំបិល និង​ស្ករ ល្មម​រសជាតិ​ដែល​ចូល​ចិត្ត រួច​ចាក់​បន្លែ​ចូល ច្របល់ចូល​គ្នា ចាត់​ទុក​ជាបានការ។
  • ត្រាំ​អង្ករ (បើ​គ្នា​៤នាក់ វាល់អង្ករដាក់​២​កំប៉ុង​ទឹកដោះគោ)។
  • ស្ងោរមាន់ ទាំង​កោះ និង​ថ្លើម (ទាំង​ឈាម​ទៀត​បើមាន)។
  • ស្រង់​អង្ករ​ដែល​ត្រាំរួច សម្រស់​អោយ​ស្រស់​ទឹកល្អ។
  • ចិញ្ច្រាំខ្ទឹមស
  • បំពងខ្ទឹមស រួច​ដាក់​អង្ករ​ចូល ឆាអង្ករនោះត្រលប់​ចុះឡើង ក្នុង​ពេលជាមួយ​គ្នា​នោះ ដួស​ទឹក​ស្ងោរ​មាន់ ស្រោចបណ្តើរៗ​លើ​អង្ករ​រួច​ចេះតែឆា​ត្រលប់​ចុះឡើង រហូត​ដល់​អង្ករ​ជិត​ឆ្អិន ទើប​យក​ទៅ​ដាក់​ផ្ងំ​អោយ​ឆ្អិនល្អ។​
  • ធ្វើ​ទឹក​ត្រីបុក៖
    • បុកខ្ទឹម​ស និង​ខ្ញី លាយ​គ្នា​ក្នុង​បរិមាណ​ស្មើគ្នា បើអ្នក​ចូល​ចិត្ត​ម្ទេស ដាក់​ម្ទេស​តាម​ចំណង់។
    • ចាក់​ទឹកត្រី​ចូល រួច​ច្របាច់​ក្រូច​ឆ្មារ និង​ដាក់​ស្ករស​ចូល កូរចូល​គ្នា។
  •  រួចដួសបាយដាក់​ចាន កាប់​សាច់​មាន់​រៀប​ជា​ការ​ស្រេច។
ចំណាំ៖ មាន់មួយ​ សំរាប់អ្នកបរិភោគ​៤នាក់៕
អត្ថបទដើម៖ Dahlina

No comments:

Post a Comment