អាហារ ៤មុខ
ជំនួយដល់ភ្នែក
អ្នកអាចការពារភ្នែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ
ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេរកឃើញនៅក្នុងស្លឹក បន្លែពណ៌បៃតង
ស៊ុតពណ៌លឿង ម្ទេសពណ៌លឿង ល្ពៅ ដំឡូងដែលមានជាតិផ្អែម និងការ៉ុត។ ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថាការទទួលទានបន្លែពណ៌ទឹកក្រូច
និងពណ៌បៃតង អាចការពារភ្នែកពីការស្រវាំងដែលបណ្ដាលឲ្យងឹតភ្នែកបាន។ ដូច្នេះអ្នកអាចសាកល្បងអាហារ
៤ ប្រភេទ ខាងក្រោមនេះដើម្បីជួយដល់ភ្នែក។
ការ៉ុត
ការ៉ុតត្រូវបានគេស្គាល់ថាមានសមត្ថភាពក្នុងការជួយឲ្យភ្នែក
កាន់តែភ្លឺល្អ។ លក្ខណៈសម្បត្តិពណ៌ទឹកក្រូចរបស់ការ៉ុតផ្ទុកទៅដោយ Beta carotene ដែលត្រូវបានបំលែងឲ្យទៅជាវីតាមីន
A។ សារធាតុនៅក្នុងការ៉ុតអាចជួយធ្វើឲ្យភ្នែកកាន់តែភ្លឺ
ជាពិសេសនៅពេលយប់។ ត្រូវចាំថា ៥% នៃ Beta carotene ដែលមាននៅក្នុងការ៉ុតឆៅត្រូវបានបញ្ចេញក្នុងអំឡុងពេលរំលាយអាហារ
ហើយអ្នកអាចបង្កើនការបញ្ចេញរបស់រហូតដល់ទៅ ៥០% ដោយការកិនឱ្យម៉ដ្ឋ។
ដំឡូង៖
សារធាតុប្រឆាំងអុកស៊ីតកម្មពណ៌ទឹកក្រូច
តើអ្នកមានធ្លាប់ឆ្ងល់ដែរឬទេថាហេតុអ្វីបានជាដំឡូង
ឬអាហារផ្សេងទៀតដែលមានពណ៌ទឹកក្រូច មានពណ៌យ៉ាងដូច្នេះ? វាគឺជាសមាសធាតុ carotenoid
ដែលមានក្នុងផ្លែឈើនិងបន្លែពណ៌ទឹកក្រូច ដែលជាអ្នកផ្តល់ពណ៌នោះដល់វា។
អាហារទាំងនេះមានសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលអាចបណ្ដេញនូវរ៉ាឌីកាល់សេរី ជួយធ្វើឲ្យភ្នែកកាន់តែភ្លឺ និងជួយដល់ប្រព័ន្ធប្រសាទ។
ដូច្នេះ អ្នកគួរចាប់ផ្តើមញ៉ាំដំឡូងឲ្យបានច្រើន។
ផ្តោតការយកចិត្តទុកដាក់លើផ្ទី
ផ្ទីនិងអាហារបៃតងមួយចំនួនទៀតសំបូរទៅដោយ
Lutein និង
Zeaxanthin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារភ្នែកពីភាពស្រវាំង
ទៅតាមអាយុ។ Lutein ត្រូវបានគេរកឃើញថាអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃភ្នែកឡើងបាយ
និងការអន់ថយនៃភ្នែកទាក់ទងទៅនឹងអាយុ។ បន្លែដែលមានពណ៌បៃតងកាន់តែខ្លាំងសំបូរ
Lutein កាន់តែច្រើន។ សូមកុំភ្លេច៖
ជាតិខ្លាញ់ក៏អាចបង្កើនការស្រូបយក Lutein បានដែរ ដូច្នេះត្រូវចាំថា
ត្រូវបន្ថែមប្រេងអូលីវ បន្តិចចូលទៅក្នុងផ្ទី ឬបន្លែបៃតងផ្សេងទៀតដែលអ្នកបានចំអិន។
បន្លែដែលមានសារធាតុ lutein និង Zeaxanthin មានដូចជា ដើមស្ពៃក្ដោប ស្ពៃដែលមានមើមពណ៌បៃតង សណ្ដែកខៀវ ននោង
និងប្រូខូលី។
សារាយសមុទ្រ
ឬផ្កាថ្ម (Algae)
នៅក្នុងសមុទ្រមានរុក្ខជាតិពណ៌បៃតងមួយចំនួនផ្សេងទៀត។ រុក្ខជាតិដែលទាក់ទងនឹងផ្កាថ្ម
ឬសារាយសមុទ្រ (Algae) មានដូចជា ស្ពីរូលីណា (spirulina),
ក្លូរីណា (chlorina) និងផ្កាថ្ម
ឬសារាយសមុទ្រ (algae) ពណ៌ខៀវលាយបៃតងដែលសំបូរទៅដោយសារជាតិមានប្រយោជន៍ចំពោះភ្នែក។
ដូចជារុក្ខជាតិដែលមានពណ៌បៃតងលាំៗភាគច្រើន សារាយសមុទ្រទាំងនេះផ្ទុកទៅដោយក្លរូភីល
(chlorophyll) ដែលមានរចនាសម្ព័ន្ធប្រហាក់ប្រហែលទៅនឹងអេម៉ូក្លូប៊ីនដែលផ្ទុកជា
តិដែក ដែលមាននៅក្នុងរាង្គកាយមនុស្ស ហើយវាជួយបង្កើនការផលិតកោសិកាឈាម,
ជួយសម្រួលការបញ្ចូលអុកស៊ីហ្សែន និងដំណើរការនៃការកំចាត់សារធាតុពុលនៅក្នុងខ្លួន
និងប្រព័ន្ធចរន្តឈាមរត់ ដែលទាំងអស់នេះជួយរក្សាសុខភាពរាង្គកាយទាំងមូល
និងជួយការពារ ភ្នែករបស់អ្នកផងដែរ។ អ្នកអាចរកសារធាតុទាំងនេះនៅហាងលក់អាហារសម្រាប់សុខភាពនានា
ដែលច្រើនតែជាសារធាតុផ្សំមានទម្រង់ជាម្សៅ ដែលអ្នកអាចដាក់លាយជាមួយទឹក
ទឹកផ្លែឈើ ឬតែបៃតង។ កុមារមិនគួរទទួលទានច្រើនជាង ១ក្រាមនោះទេ ខណៈដែលស្ត្រីមានគភ៌ឬបំបៅដោះទារក
គួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យជាមុនសិនមុននឹងញ៉ាំវា។
របបអាហារសំរាប់អ្នកមានបញ្ហាក្រពះពោះវៀន
អាហារពេលព្រឹក:
ក្រោកពីដំណេកហូបទឹក១កែវពេញបន្ទាប់មកហូបផ្លែចេកណាំវ៉ាទុំ១ផ្លែហើយញ៉ាំអាហារ កុំហួសដល់ម៉ោង៩ គឺចាប់ហូបពេលម៉ោង៧ទៅម៉ោង៨ ។
អាហារពេលថ្ងៃត្រង់:
ចាប់ពីម៉ោង១១ទៅម៉ោង១២ហូបអាហារថ្ងៃត្រង់អោយច្រើន ពពួកបន្លែបៃតង ត្រីគ្រប់ប្រភេទ កុំហូបបាយបណ្តើរហូបទឹកបណ្តើរ ហើយហូបបាយរយះពេល១០នាទីចាប់ហូបទឹកឬបង្អែមផ្លែឈើ ដើរអោយបាន២០ជំហានមុនហូបទឹកចូលទៅ កុំហូបអាហារអោយឆ្អែតខ្លាំងពេក ហូបតិចៗតែច្រើនដង ។
អាហារពេលល្ងាច:
ចាប់ហូបពីម៉ោង៥.៥០នាទី ទៅ៦.៥០នាទីអាហារពេលល្ងាច ហូបពពួកបន្លែស្ងោរប្រភេទពណ៍បៃតងអោយច្រើនជាងបាយ បន្ទាប់អាហារហើយផ្លែល្ហុងទុំ១ចំនិត ដើររយះពេល១០នាទីចាំសំរាកក្រោយអាហារល្ងាច អាហារពេលល្ងាចកុំពិសាច្រើនពេក ហើយកុំពិសាសាច់ច្រើននិងខ្លាញ់ច្រើន ។
អាហារដែលតម:
រៀបរៀងដោយនិស្សិតមិត្ត ដារី
Tel: 089 981 926 / 069 635 775
ការផឹកស្រាអាចជាមូលហេតុមួយធ្វើឱ្យកើតរោគក្រិនថ្លើម។ក្រៅពីនេះការបរិភោគអាហារមួយចំនួនក៏បង្កគ្រោះថ្នាក់ដែរដោយវាប្រមូលផ្តុំសារជាតិពុលក្នុងថ្លើមកាន់តែច្រើនដោយមិនដឹងខ្លួន។ចំណែកការប្រើឱសថមួយចំនួន
ក៏មានភាពផ្សងព្រេងចំពោះការកើតរោគថ្លើមផងដែរ ព្រោះថ្លើមត្រូវរំលាយ សារជាតិគីមីច្រើនជាបន្តបន្ទាប់
។
ខាងក្រោមនេះជាប្រភេទអាហារជួយកម្ចាត់សារជាតិពុលក្នុងថ្លើមដែលអ្នកអាចធ្វើការជ្រើសរើសបរិភោគ ។Read more
* ស៊ុបផ្សិតជួយលាងសម្អាតសារជាតិខ្លាញ់ក្នុងថ្លើម
ផ្សិតជួយលាងសម្អាតសារជាតិពុល កាត់បន្ថយខ្លាញ់ដែលប្រមូលផ្តុំក្នុងថ្លើម និង ចរន្តឈាម ប្រឆាំងការប្រមូលផ្តុំនៃ រោគមហារីកកាត់បន្ថយរ៉ាឌីកាល់សេរី ជួយរំលាយសន្ទះវាវក្នុងពោះ ឆ្អឹងត្រគាក មាត់ស្បូន ពិសេសជួយបន្ថែម បរិមាណគ្រាប់ឈាមសទៀតផង ។ វិធីធ្វើស៊ុបផ្សិតដំបូងត្រូវត្រាំផ្សិតក្នុងទឹកឱ្យទន់ រួចហើយហាន់ជាចំណិតតូចៗ ដាក់ស្ងោរួមជាមួយព្នៅស្ងួត ស្លឹកតើយ ឬ អាចយកទៅស្ងោរជាមួយសារាយសមុទ្រ ។
* ល្មៀតបណ្តេញសារជាតិពុលក្នុងថ្លើម
ល្មៀតមានសារជាតិពិសេសជួយជំនួយនិងលាងសម្អាតសារជាតិពុលចេញពីថ្លើមបានយ៉ាងល្អ។ការទទួលទានល្មៀតម៉ដ្ឋមុនចូលដេកឱ្យបានបរិមាណ ៥.០០០-៨.០០០ មិល្លី- ក្រាមក្នុងមួយថ្ងៃគឺជារឿងមួយដ៏ប្រសើរ ។
* ស្ពៃក្តោបប្រឆាំងមហារីកក្នុងថ្លើម
ស្ពៃក្តោបជួយបន្ថែមសារជាតិ “ក្លូតាថាយអូន” ដែលអាចជួយលាង សម្អាតសារជាតិពុល ។ ក្រៅពីនេះវានៅមាន សារជាតិជាច្រើនមុខទៀត ជួយ ក្នុងការប្រឆាំងមិនឱ្យមេរោគបង្កផ្តុំជាមហារីក ជំនួយគ្រលៀន ធ្វើការសម្អាត ពោះវៀន កាត់បន្ថយអាការក្លាយពីដំបៅក្នុងពោះវៀន កាត់បន្ថយអាការណែន ដើមទ្រូង បំបាត់ទល់លាមក ឈឺ-ក និង ចុកណែនក្នុងពោះ ។វិធីព្យាបាលបំបាត់រោគទាំងនេះគឺដោយគ្រាន់តែយកម្នាស់ ការ៉ុត ស្ពៃក្តោប មកច្របាច់យកទឹកកូរបញ្ចូលគ្នា ហើយច្របាច់ទឹកក្រូចឆ្មារចូលបន្ថែម រួចផឹកភ្លាម តែម្តង ។
* កន្ទួតព្រៃជួយការពារការឆ្លងមេរោគថ្លើម
កន្ទួតព្រៃសម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោមដល់ទៅ ១៦០ ដង ហើយទោះបីធ្វើឱ្យស្ងួត ឬ ក្លាស្សេ ទឹកកកយូរប៉ុន្មានក៏មិនបាត់បង់វីតាមីន C ដែរ ។ ផ្លែកន្ទួតព្រៃមានសារជាតិ “ឆេននីន” និង “ផូលីហ្វីណល” ដែលជួយការពារ វីតាមីន C កុំឱ្យបាត់បង់ ។ កន្ទួតព្រៃអាចការពារការកើតជាតិពុលក្នុងថ្លើម និង ទប់ស្កាត់ការកើតរោគ មហារីកថ្លើម ។ អ្នកគ្រាន់តែដាំកន្ទួតព្រៃមកផឹក ដូចទឹកផ្លែឈើទូទៅជាការស្រេច ៕
ហេតុផល៥ដែលយើងត្រូវផឹកទឹក
ដើមរុក្ខជាតិដែលអាចទប់ស្កាត់ជំងឺផ្តាសាយ
N/A: មួយរយៈនេះអាកាសធាតុហាក់ដូចជាប្រែប្រួលញឹកញាប់ទើបជាឱកាសមួយអាច ធ្វើឲ្យកើតមានជំងឺយ៉ាងងាយបំផុត ។ ដូច្នេះអ្វីដែលគួរយកចិត្តទុកដាក់បំផុតនោះគឺបញ្ហាសុខភាពប្រចាំថ្ងៃ
។ ក៏ប៉ុន្តែក្រៅពីការយកចិត្តទុកដាក់ថែទាំសុខភាពនោះការទទួលទានអាហារដែលមានគុណភាពជាឱសថបុរាណក៏អាចជួយការពាររោគផ្តាសាយបានដូចគ្នា
។
ខាងក្រោមនេះជាប្រភេទអាហារជួយកម្ចាត់សារជាតិពុលក្នុងថ្លើមដែលអ្នកអាចធ្វើការជ្រើសរើសបរិភោគ ។Read more
* ស៊ុបផ្សិតជួយលាងសម្អាតសារជាតិខ្លាញ់ក្នុងថ្លើម
ផ្សិតជួយលាងសម្អាតសារជាតិពុល កាត់បន្ថយខ្លាញ់ដែលប្រមូលផ្តុំក្នុងថ្លើម និង ចរន្តឈាម ប្រឆាំងការប្រមូលផ្តុំនៃ រោគមហារីកកាត់បន្ថយរ៉ាឌីកាល់សេរី ជួយរំលាយសន្ទះវាវក្នុងពោះ ឆ្អឹងត្រគាក មាត់ស្បូន ពិសេសជួយបន្ថែម បរិមាណគ្រាប់ឈាមសទៀតផង ។ វិធីធ្វើស៊ុបផ្សិតដំបូងត្រូវត្រាំផ្សិតក្នុងទឹកឱ្យទន់ រួចហើយហាន់ជាចំណិតតូចៗ ដាក់ស្ងោរួមជាមួយព្នៅស្ងួត ស្លឹកតើយ ឬ អាចយកទៅស្ងោរជាមួយសារាយសមុទ្រ ។
* ល្មៀតបណ្តេញសារជាតិពុលក្នុងថ្លើម
ល្មៀតមានសារជាតិពិសេសជួយជំនួយនិងលាងសម្អាតសារជាតិពុលចេញពីថ្លើមបានយ៉ាងល្អ។ការទទួលទានល្មៀតម៉ដ្ឋមុនចូលដេកឱ្យបានបរិមាណ ៥.០០០-៨.០០០ មិល្លី- ក្រាមក្នុងមួយថ្ងៃគឺជារឿងមួយដ៏ប្រសើរ ។
* ស្ពៃក្តោបប្រឆាំងមហារីកក្នុងថ្លើម
ស្ពៃក្តោបជួយបន្ថែមសារជាតិ “ក្លូតាថាយអូន” ដែលអាចជួយលាង សម្អាតសារជាតិពុល ។ ក្រៅពីនេះវានៅមាន សារជាតិជាច្រើនមុខទៀត ជួយ ក្នុងការប្រឆាំងមិនឱ្យមេរោគបង្កផ្តុំជាមហារីក ជំនួយគ្រលៀន ធ្វើការសម្អាត ពោះវៀន កាត់បន្ថយអាការក្លាយពីដំបៅក្នុងពោះវៀន កាត់បន្ថយអាការណែន ដើមទ្រូង បំបាត់ទល់លាមក ឈឺ-ក និង ចុកណែនក្នុងពោះ ។វិធីព្យាបាលបំបាត់រោគទាំងនេះគឺដោយគ្រាន់តែយកម្នាស់ ការ៉ុត ស្ពៃក្តោប មកច្របាច់យកទឹកកូរបញ្ចូលគ្នា ហើយច្របាច់ទឹកក្រូចឆ្មារចូលបន្ថែម រួចផឹកភ្លាម តែម្តង ។
* កន្ទួតព្រៃជួយការពារការឆ្លងមេរោគថ្លើម
កន្ទួតព្រៃសម្បូរទៅដោយវីតាមីន C ច្រើនជាងផ្លែប៉ោមដល់ទៅ ១៦០ ដង ហើយទោះបីធ្វើឱ្យស្ងួត ឬ ក្លាស្សេ ទឹកកកយូរប៉ុន្មានក៏មិនបាត់បង់វីតាមីន C ដែរ ។ ផ្លែកន្ទួតព្រៃមានសារជាតិ “ឆេននីន” និង “ផូលីហ្វីណល” ដែលជួយការពារ វីតាមីន C កុំឱ្យបាត់បង់ ។ កន្ទួតព្រៃអាចការពារការកើតជាតិពុលក្នុងថ្លើម និង ទប់ស្កាត់ការកើតរោគ មហារីកថ្លើម ។ អ្នកគ្រាន់តែដាំកន្ទួតព្រៃមកផឹក ដូចទឹកផ្លែឈើទូទៅជាការស្រេច ៕
ហេតុផល៥ដែលយើងត្រូវផឹកទឹក
ក្នុងរាងកាយមនុស្សយើងមានទឹកជា
សមាសធាតុរហូតដល់ទៅ ៧០ ភាគរយ តើអ្នកដឹងដែរឬទេថា ទឹកចាំបាច់ ចំពោះរាងកាយព្រោះអ្វី ?
១. ដើម្បីបង្កើតកោសិកាថ្មីរបស់អវយវៈទាំងអស់ ។
២.ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការរបស់ក្រពេញទឹករងៃក្នុងការកម្ចាត់កាកសំណល់និងជាតិពុលចេញពីរាងកាយ
និង រក្សាសុខភាពឱ្យនៅល្អ ។
៣.ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើឱ្យមានជាតិរំអិលត្រង់បរិវេណសន្លាក់ផ្សេងៗជួយនាំយកសារជាតិអាហារទៅ
ទ្រទ្រង់ប្រព័ន្ធប្រសាទ ជួយឱ្យ ភ្នែកមើលឃើញច្បាស់ និង ធ្មេញរឹងមាំល្អ ។
៤.ដើម្បីគ្រប់គ្រងដំណើរការរបស់ប្រព័ន្ធដុតបំផ្លាញថាមពល
និង សីតុណ្ហភាពក្នុងរាងកាយ ។
៥. ដើម្បីឱ្យដំណើរការរបស់កោសិកា អវយវៈ និង
ប្រព័ន្ធក្នុងរាងកាយ ទាំងអស់ប្រព្រឹត្តទៅបានល្អ ។
យ៉ាងណាក៏ដោយក្រុមគ្រូពេទ្យជំនាញបានណែនាំថាមិនគួរផឹកទឹកច្រើនពេកនិងមិនគួរកំណត់បរិមាណទឹកដែល យើងផឹកនោះទេ ដោយហេតុថា តម្រូវការទឹកសម្រាប់មនុស្សម្នាក់ៗក្នុងមួយពេលៗមិនស្មើគ្នាឡើយ ។ យើងគួរ ក្រេបទឹកម្តងបន្តិចៗឱ្យបានញឹកញាប់ដើម្បីឱ្យគ្រប់គ្រាន់ចំពោះតម្រូវការនៃរាងកាយ ៕
យ៉ាងណាក៏ដោយក្រុមគ្រូពេទ្យជំនាញបានណែនាំថាមិនគួរផឹកទឹកច្រើនពេកនិងមិនគួរកំណត់បរិមាណទឹកដែល យើងផឹកនោះទេ ដោយហេតុថា តម្រូវការទឹកសម្រាប់មនុស្សម្នាក់ៗក្នុងមួយពេលៗមិនស្មើគ្នាឡើយ ។ យើងគួរ ក្រេបទឹកម្តងបន្តិចៗឱ្យបានញឹកញាប់ដើម្បីឱ្យគ្រប់គ្រាន់ចំពោះតម្រូវការនៃរាងកាយ ៕
ដើមរុក្ខជាតិដែលអាចទប់ស្កាត់ជំងឺផ្តាសាយ
ថ្នាំបុរាណទប់ស្កាត់រោគផ្តាសាយដែលអាចរកទទួលទានបានយ៉ាងងាយនិងទទួលបានលទ្ធផលល្អមានបីប្រភេទដូចជា
:
ខ្ញី:ផ្តល់ឱជារសហិរពិសារជាតិជិនជឺរ៉លនិងសូការអលដែលជួយកាត់បន្ថយអាការៈផ្តាសាយនិងផ្តាសាយធំដែលអាចទទួល
ទានទាំងនៅស្រស់ឬចំអិនហើយទទួលបានប្រសិទ្ធភាពល្អដូចគ្នា ។
ផ្លែកន្ទួតព្រៃ: វាមានវីតាមីនស៊ីខ្ពស់រហូតដល់២៧៦មីល្លីក្រាម ក្នុងទំងន់១០០ក្រាម
។ វាជួយការពាររោគផ្តាសាយនិងជួយកាត់ទំលាក់ស្លេស្មបានយ៉ាងល្អបំផុត ។
ម្ទេស: ជាផ្លែរុក្ខជាតិមានរសជាតិហិរសំបូរ ទៅដោយវីតាមីនសេ
ជួយឲ្យប្រព័ន្ធដកដង្ហើមបានល្អ និងជួយព្យាបាលអាការៈរ៉ាំរ៉ៃពីប្រព័ន្ធដកដង្ហើមបាន
។ ក្រោយពីបានដឹងបែបនេះហើយគួរតែស្វែងរកឱសថបុរាណប្រភេទនេះទទួលទាន ឲ្យបានច្រើនដើម្បីទប់ស្កាត់រោគដែលកើតមានក្នុងឱកាសប្រែប្រួល
អាកាសធាតុបែបនេះ ៕




អាហារ៥មុខ ជួយបង្កើនសម្រស់ មិនឲ្យចាស់ជាងអាយុ
ReplyDeleteគ្រប់អាហារទាំងអស់សុទ្ធតែមានគុណប្រយោជន៍ផ្ទាល់របស់វា ហើយខាងក្រោមនេះគឺជាអាហារ៥មុខសម្រាប់ជួយឲ្យបុរសស្រ្តីទាំងឡាយមិនងាយចាស់និងជួយថែរក្សាសុខភាពបានយ៉ាងល្អ។
១-ខ្ទឹមសៈ
វាមានគុណសម្បត្តិពិសេសអាចជួយកម្ចាត់អាការមួយចំនួនបានដូចជាប្រើជាថ្នាំបណ្តេញខ្យល់ចេញពី ក្នុងពោះវៀន បំបាត់រោគក្អកកាត់ស្លេស្ម និងជួយរំលាយអាហារ។ ក្រៅពីនេះខ្ទឹមស មានសារជាតិអែលលីស៊ីន (Allicin ) ដែលជួយកកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ឬអាចហៅថាកូលេស្តូរ៉ល ។ ការទទួលទានខ្ទឹមសក្នុងមួយថ្ងៃ១ទៅ៣កំពឹសអាចជួយការពាររោគបេះដូងការពារការកកផ្តុំនៃឈាមក្នុងរាងកាយដែលជាហេតុធ្វើឲ្យមានជំងឺកកស្ទះឈាមឬបេះដូងខ្វះឈាមបាន។
២-បន្លែនិងផ្លែឈើៈ
ការទទួលទានបន្លែផ្លែឈើជាប់ជាប្រចាំរួមទាំងរុក្ខជាតិសណ្តែកផ្សេងៗដែលសម្បូរទៅដោយវីតាមីន ធាតុរ៉ែនិងអង់ស៊ីម ជាច្រើនមុខនោះ អាចជួយពង្រឹងកោសិកា ក្នុងរាងកាយឲ្យរឹងមាំ សាច់ដុំហាប់ណែន និងស្បែកតឹងណែនល្អ។ ក្រៅពីនេះបន្លែទាំងនេះ នៅអាចជួយឲ្យមាន ថាមពលខ្លាំងក្លា និងប្រព័ន្ធកាកសំណល់បញ្ចេញចោលដូចជាលាមកទឹកនោមបានល្អទៀតផង។
៣-តៅហ៊ូៈ
មានប្រូតេអ៊ីនយ៉ាងខ្ពស់ និងជួយកិនរំលាយ អាហារបានយ៉ាងល្អ។ក្រុមឯកទេសបាន រកឃើញថាប្រូតេអ៊ីន នៅក្នុងសណ្តែកសៀង ជួយកាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងឈាម និងជួយបន្ថែមបរិមាណខ្លាញ់ល្អៗបញ្ចួលទៅវិញ។វាអាចជួយការពាររោគសរសៃឈាមបេះដូងនិងការពាររោគបេះដូងមួយចំនួន។ក្នុងសណ្តែកសៀងសម្បូរទៅដោយសារជាតិកាល់ស្យូមដែកស័ង្កសីនិងវីតាមីនB។
៤- ត្រីសមុទ្រៈ
មានដូចជាត្រីសាល់ម៉ុន ត្រីធូណា ត្រីសាឌីន ជាដើម មានអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលក្រុមអ្នកស្រាវជ្រាវ បានរកឃើញចាត្រីទាំងនោះ អាចជួយការពារ រោគបេះដូងឈាមត្បៀតតូច , ជួយការពារដល់ការធ្វើការងាររបស់ប្រព័ន្ធខួរក្បាលនិងកាត់បន្ថយជំងឺលើសឈាម។ក្នុងត្រីសមុទ្រមានជាតិខ្លាញ់ ម៉្យាងឈ្មោះត្រាយគ្លីស៊ីរៃ អាចជួយថែរក្សាចលនា ចង្វាក់បេះដូងឲ្យមាន ដំណើរការលោតបានល្អ ហើយក្រៅពីនេះនៅ មានសារជាតិអាចជួយ ការពារមិនឲ្យកោសិកា ធ្វើការងារខុសប្រក្រតីទៀតផង។
៥- តែៈ
ជួយកាត់បន្ថយ ភាពចាស់និងធ្វើឲ្យ មានអាយុយឺនយូរជាពិសេស តែបៃតងក្រៅពី ការពាររោគសរសៃ ឈាមបេះដូង ហើយនៅអាចកាត់បន្ថយ ជាតិខ្លាញ់ក្នុងសរសៃឈាម និងជួយការពាររោគមហារីក បានទៀតផង។ តែមានលក្ខណៈពិសេស ម៉្យាងទៀត គឺអាចជួយថែរក្សាអនាម័យ ក្នុងមាត់និងកម្ចាត់បាក់តេរី មួយចំនួនចេញពីក្នុងមាត់ ហើយអាចធ្វើឲ្យ ធ្មេញកាន់តែរឹងមាំ៕