• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Saturday, July 20, 2013

មូលហេតុនាំអោយមានគីសក្នុងក្រពេញអូវ៉ែ

ជំងឺ​គីស​ប្រភេទ​នេះ​គឺជា​ប្រភេទ​ថង់​ពងទឹក ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ពងបែក​នៅ​នឹង​ស្បែក​ដែរ ហើយ​ច្រើន​កើតមាន​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​។ ទម្រង់​គីស​ដែល​កើតមាន​ក្នុង​ក្រពេញ​អូវ៉ែ​នោះ​មាន​រាង​ដូច​ជា​ផ្លែ​អាល់​ ម៉ុន​។ គីស​ក្នុង​ក្រពេញ​អូវ៉ែ​ភាគច្រើន​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ ហើយ​វា​នឹង​ជា​បាត់​ទៅ​វិញ​ដោយ​មិន​បាន​ព្យាបាល​ក៏មាន​ដែរ​។​


​មូលហេតុ​

​
មុខងារ​ធម្មតា​របស់​ក្រពេញ​អូវ៉ែ​គឺ​ផលិត​ពងមេ​ជីវិត​ញី​ជា​រៀងរាល់​ខែ​។ ក្នុង​ដំណើរការ​ផ្ទុះ​អូវុល ពងទឹក​ដែល​មាន​សភាព​ដូចជា​ពន្លក​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ក្រពេញ​អូ​វ៉ែ​ ។ ចំពោះ​ពន្លក​ណា​ដែល​ធំធាត់​គ្រប់គ្រាន់​ហើយ​នឹង​ផ្ទុះ​បែក​ចេញ​ដើម្បី​ បង្កើតបានជា​មេ​ជីវិត​ញី​ក្នុង​ដំណើរការ​អូវុល​។ ទម្រង់ Corpus Luteum កើតឡើង​ក្រោយ​ពី​ពន្លក​មេ​ជីវិត​ញី​ផ្ទុះ​រួច ហើយ​បើសិនជា​មិន​មាន​ផ្ទៃពោះ​ទេ ទម្រង់ Corpus Luteum នឹង​រលាយ​បាត់​ទៅ​វិញ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពេល​ខ្លះ​ដំណើរការ​មួយ​នេះ​មិន​បាន​បញ្ចប់​ដោយ​ត្រឹមត្រូវ​នោះ​ទេ ដែល​ជា​ហេតុ​បណ្តាល​អោយ​មាន​ជំងឺ​គីស​ក្នុង​ក្រពេញ​អូ​វ៉ែ​។​

ក្បាលទំពែកនិងមូលហេតុ

មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​អោយ​អ្នក​ជ្រុះ​សក់​នៅ​លើ​ស្បែក​ក្បាល​ ហើយ​វា​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ប្រុស​ និង​ មនុស្ស​ស្រី​ ។​ ការ
សិក្សា​បាន​បង្ហាញ​ថា​ ការ​ជ្រុះ​សក់​ពី​ ១០០​ ទៅ​ ១៥០​ សរសៃ​ក្នុង​មួយ​ថ្ងៃ​ មិនមែន​ជា​រឿង​ធម្មតា​ទេ​ ។​ សក់​របស់​មនុស្ស​យើង​លូតលាស់​ក្នុង​ ៣​ ដំណាក់កាល​ ៖​ anagen,​ catagen,​ និង​ telogen​ ។​ Anagen​ ជា​ដំណាក់កាល​សកម្ម​ ឬ​ ដំណាក់កាល​នៃ​ការ​លូតលាស់​ ។​ Catagen​ ជា​ដំណាក់កាល​ខ្លី​មធ្យម​នៃ​វដ្ត​ធម្មជាតិ​របស់​សក់​ អំឡុង​ពេល​ដែល​សក់​ចាប់ផ្តើម​ជ្រុះ​ខូច​ និង​ ងាប់​ ។​ Telogen​ គឺជា​ដំណាក់កាល​សំរាក​ ។​ ជា​ធម្មតា​,​ ប្រហែល​ ១០​ ភាគរយ​នៃ​សក់​ស្បែក​ក្បាល​ស្ថិត​នៅ​ក្នុង​វគ្គ​ telogen​ ក្នុង​ពេល​ណាមួយ​ ។​ សក់​ទាំងនេះ​ មិន​បាន​លូតលាស់​ទេ​ ហើយ​ត្រៀមខ្លួន​ងាប់​ និង​ ជ្រុះ​ធ្លាក់​មក​តាម​លក្ខណៈ​ធម្មជាតិ​របស់​វា​ ។​

គីស​ដៃស្បូន​អាចក្លាយ​ជាមហារីក​ដៃស្បូន


ទំព័រដើម » សុខភាព » ជម្ងឺនិងអាការៈរោគ » គីស​ដៃស្បូន​អាចក្លាយ​ជាមហារីក​ដៃស្បូន
ស្ដ្រីមួយ​ចំនួន​ប្រហែល​ជាមិន​ធ្លាប់​បានគិត​ទេថា​នឹងកើត​មានគីស​នៅដៃ​ស្បូន។ គីស​ដៃស្បូន​ជាជម្ងឺ​មួយ​ប្រភេទ​ដែល​បច្ចុប្បន្ន  កើត​មាននៅ​លើស្ដ្រី​ខ្មែរ។ ដោយ​សារ​ដៃស្បូន​ជាសរីរាង្គ​ស្ថិតនៅ​ខាងក្នុង​ខ្លួនស្ដ្រី​ធ្វើឱ្យ​ស្ដ្រី​ពិបាក​ក្នុងការ​ចាប់​អារម្មណ៍​ថាខ្លួន​ឯងនឹង មានគីស​នេះ ឬអត់​នោះ​ណាស់។ ម្យ៉ាងវិញ​ទៀតនៅ​ដំណាក់​កាល​ដំបូង​គីស​មិនមាន​ឱ្យរោគ​សញ្ញា​អ្វីឱ្យ​ស្ដ្រីជា​សាម៉ីខ្លួន​បានដឹង​ឡើយ។ តើគីស​ដៃស្បូន កើត​ឡើង​ដូចម្ដេច? ហើយ​វិធី​ព្យាបាល​ជាដែរ​ទេ?

ឈឺក្បាល ពេលណាត្រូវទៅជួបនឹងគ្រូពេទ្យ?

ការឈឺ​ក្បាល គឺជា​ការឈឺចាប់​ដែល​កើតមាន​នៅក្នុង​តំបន់​ណាមួយ នៅលើ​ក្បាល​របស់​អ្នក​។ ការឈឺ ក្បាល អាច​កើតមាន​នៅ​ចំហៀង​ណាមួយ ឬ នៅ​ទាំងសងខាង​ក្បាល​, ស្ថិតនៅ​ដាច់​ដោយឡែក នៅត្រង់ តំបន់​ជាក់លាក់​ណាមួយ ឬ ឈឺ​ចាក់​ពី​ចំណុច​មួយ ទៅ​ចំណុច​មួយ​នៅ​ជុំវិញ​ក្បាល​។ បញ្ហា​នៃ​ការឈឺ ក្បាល​អាច មាន​ការឈឺចាប់​ខ្លាំង​, មាន​អារម្មណ៍​ថា​ងូងៗ ឬ ឈឺ​ស្ពឹក​។ ការឈឺ​ក្បាល​នេះ អាច​កើតមាន បន្តិច​ម្តងៗ ឬ ភ្លាមៗ ពួក​វា​អាច​មាន​រយៈពេល តិចជាង​១​ម៉ោង ឬ ឈឺ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ។​

​តើ​នៅពេល​ណាដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?

ការឈឺ​ក្បាល អាច​ជា​សញ្ញា​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ ដែល​មាន​ដូចជា ការ​ដាច់​សរសៃឈាម​ក្នុង​ខួរ ក្បាល​, ជំងឺរលាកស្រោមខួរ​ក្បាល ឬ ជំងឺ​រលាក​ខួរក្បាល​។ អ្នក​ត្រូវ​ប្រញាប់​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​អ្នក​មាន​ការឈឺ​ក្បាល​ក្នុង​សភាព​ធ្ងន់ធ្ងរ ភ្លាមៗ ឬ ការឈឺ​ក្បាល ដែល​កើត មាន​រួម​ជាមួយនឹង៖

សញ្ញាទាំង ៥យ៉ាងនៃកង្វះ សារជាតិវីតាមីន ចំពោះកុមារ

ជាតិវីតាមីន គឺមានសារៈសំខាន់ជាង គ្រាប់ថ្នាំដែលអ្នកត្រូវលេបទៅទៀត ពួកវាគឺជាផ្នែកមួយនៃការស្ថាបនា និង ប្រព័ន្ធការពារ នៃខ្លួនប្រាណ។ គ្រាប់ថ្នាំដែលមានរាងមូល និង របបអាហារដែល ប្រកបដោយសុខភាព គឺអាចផ្តល់ឲ្យអ្នកនូវអ្វី ដែលខ្លួនប្រាណ ដែលកំពុងលូតលាស់របស់អ្នក ត្រូវការ ប៉ុន្តែភាពជាក់ស្តែងនោះគឺ ថា ទម្លាប់រស់នៅប្រចាំថ្ងៃ ដ៏រវល់របស់យើងរាល់គ្នា និង ពេលខ្លះ ការទទួលទានអាហារ មិនបានត្រឹមត្រូវ គឺអាច បណ្តាលឲ្យអ្នក មានកង្វះសារជាតិវីតាមីន។ ការដឹងនូវសញ្ញា ដែលអ្នកគួរតាមដានគឺជាផ្នែកមួយ ដែលអ្នកអាច ធ្វើការប្រយុទ្ធប្រឆាំងនឹងវាបាន។ សញ្ញាទាំងអស់ នៃកង្វះវីតាមីន ចំពោះកុមារ ដូចដែលមានខាងក្រោមនេះ គឺពិត ជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវាអាចជួយផ្តល់ឲ្យអ្នក នូវចំណុចគួរពិចារណា នូវបញ្ហាដែលអាចកើត មានបាន។
សញ្ញាដែលបង្ហាញ កូនរបស់អ្នកមានកង្វះសារជាតិវីតាមីន D

រោគសញ្ញា ៥ យ៉ាងបញ្ជាក់ពីរោគខ្សោយក្រលៀនរបស់ស្ត្រី


១-ការជ្រុះសក់កើនឡើង
      នៅពេលថ្មីៗកន្លងទៅនេះ សក់ របស់អ្នកស្រាប់តែបាត់បង់នូវភាពភ្លឺ រលោង និង ស្តើងទៅជាបណ្តើរៗ ហើយទោះជាអ្នកបានកក់សក់ ដោយបានប្រើប្រាស់ផលិតផលកក់សក់មានតម្លៃ និង មានគុណភាពខ្ពស់យ៉ាង ណាក្តី ក៏ពុំអាចសង្គ្រោះនូវការជ្រុះសក់នោះបានដែរ ។ ដូច្នេះវាអាចជារោគសញ្ញាបញ្ហាមុខងារក្រលៀន ដែលចុះខ្សោយ ។
      ២-ហើមត្របកភ្នែក

មូលហេតុ​ដែលនាំឱ្យ កើត​ជំងឺ រលាក​ក្រពះ​

តាម​ការកត់សម្គាល់រ​បស់​គ្រូ ពេទ្យ​ជំនាញ គឺ​ប្រទេស​កម្ពុជា​មាន មនុស្ស​ភាគច្រើន​ដែល​កំពុង​ប្រឈមមុខ នឹង ជំងឺ​រលាក​ក្រពះ សំខាន់​មនុស្ស ដែល​មាន​វ័យ​ចាប់ពី​ជាង​៤០​ឆ្នាំ​ឡើង និង ធ្លាប់​ឆ្លងកាត់​របប​ប្រល័យ​ពូជ សាសន៍​ប៉ុលពត ។ ទោះជា​យ៉ាងណា​ក៏ ដោយ​ក៏​មនុស្ស​ជំនាន់​ក្រោយ​ក៏​កំពុង តែ​កើតមាន​ជំងឺ​រលាក​ក្រពះ​គួរ​ឱ្យ​កត់ សម្គាល់​ផងដែរ នៅពេលដែល​ការហូបចុក​របស់​ពួកគាត់​មិន​ត្រឹមត្រូវ​និង​សម្បូរ ទៅ​ដោយ​ជាតិ​អាកុល​និង​សារធាតុ​គីមី ។​
អំពី​រោគ សញ្ញា​មូលហេតុ និង​វិធី​ការពារ​ព្យាបាល​ជំងឺ​រលាក​ក្រពះ