• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Monday, September 30, 2013

ឆាឆ្អឹងជំនីជ្រូកជូរអែម

គ្រឿងផ្សំ
ឆ្អឹងជំនីជ្រូក ទឹកត្រី ទឹកស៊ីអ៊ីវ ម្សៅឆា ម្សៅបំពង ទឹកប៉េងប៉ោះ ស្ករ ខ្លាញ់រាវ ប៉េងប៉ោះទុំ ត្រសក់ ខ្ទឹមបារាំង ម្នាស់ ។
វិធីធ្វើ
sweet_and_sour_deep_fried_pork_0
១-យកកូនចានមួយដាក់ម្សៅកញ្ចប់បំពងលាយជាមួយទឹកឱ្យខាប់ ឆ្អឹងជំនីជ្រូកកាត់ជាដុំៗ រួចយក
មកជ្រលក់និងចានម្សៅ ទើបយកទៅបំពងក្នុងខ្ទះដែលមានខ្លាញ់កំពុងក្តៅ ឱ្យក្រហមទើបស្រង់ ដាក់ចាន។
២-ត្រសក់ចិតជាចង្វាមូល ប៉េងប៉ោះហាន់ជាបន្ទះក្រាស់បន្តិច ខ្ទឹមបារាំងហាន់បណ្តោយជាបន្ទះ ប៉ុនម្រាមដៃ ម្នាស់ហាន់ប៉ុនម្រាមដៃ ។
៣-យកទឹកមួយកូនចានចង្កឹះ ចាក់ទឹកត្រី ទឹកស៊ីអ៊ីវ អំបិល ស្ករ ទឹកប៉េងប៉ោះ ម្សៅឆា លាយចូលគ្នា កូរឱ្យសព្វ ភ្លក្សមើលឱ្យដឹងជូរផ្អែមប្រៃល្មមស្មើគ្នា ។
៤-លាងខ្ទះចាក់ខ្លាញ់ឱ្យក្តៅ ដាក់ខ្ទឹមសចិញ្ច្រាំឱ្យឈ្ងុយ ចាក់បន្លែទាំងប៉ុន្មានមុខចូលឆា ទើបចាក់ ទឹកម្សៅឆាដែលលាយទុករួចនោះមកលើបន្លែ ឆាឱ្យឆ្អិនល្មម ទើបចាក់ឆ្អឹងជំនីបំពងនោះចូលជា ក្រោយ ឆាមួយភ្លែត ដួសដាក់ចាន ជាការស្រេច ។
អត្ថបទដើម៖ Tyniss

No comments:

Post a Comment