ក្នុងសម័យបច្ចុប្បន្ននេះ មានអ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញនូវរបកគំហើញថ្មីៗដែលភាគច្រើនសុទ្ធតែបានជួយសំរួលទៅដល់សុខភាពប្រចាំថ្ងៃរបស់ប្រជាជន ខាងក្រោមនេះជាផលប្រយោជន៏នៃការផឹកតែបៃតង:
- ការផឹកតែបៃតងជាប្រចាំអាចការពារពីការកើតជំងឺមហារីកស្ទើរតែគ្រប់ប្រភេទ
- ជាផ្នែកមួយដែលជួយការពារនិងប្រឆាំងចំពោះជំងឺបេះដូង
- តែបៃតងមានសារធាតុកូលេស្តេរ៉ូលទាប ដែលនេះជាប្រការល្អមួយសំរាប់សុខភាព
- ចំនុចសំខាន់មួយទៀតនោះគឺ វាអាចជួយការពារពីជំងឺទឹកនោមផ្អែមផងដែរ
- ជាជំនួយដ៏ល្អមួយដល់ស្បែក ប្រសិនបើបានផឹកតែបៃតងជាប្រចាំ
- ក្នុងតែបៃតងក៏ពោរពេញទៅដោយសារធាតុការពារពីប្រតិកម្មអាស៊ីតផងដែរ
- ជាចុងបញ្ចប់នោះគឺការពិសារតែបៃតងជាប្រចាំ ក៏អាចការពារក្លិនមិនល្អពីការដកដង្ហើមបានផងដែរ
តើនៅចាំអីទៀត សាកចាប់ផ្តើមពីការផឹកតែបៃតងដើម្បីទទួលបានការ ការពារដ៏ប្រសើរពីធម្មជាតិទៅមើល៕
ដកស្រង់ពី : Daily Health Tip





No comments:
Post a Comment