cebook កំពុងសម្ងំបង្កើតកម្មវិធីជំនាញខាងព័ត៌មាន Trackback
Facebook អំឡុងពេលនេះកំពុងសម្ងំបង្កើតកម្មវិធីជំនាញខាងសារព័ត៌មានសម្រាប់ប្រើនៅលើទូរសព្ទ។ កម្មវិធីនេះមានឈ្មោះថា Reader។
Reader ជាសេវាកម្មមួយផ្ដល់ភាពងាយស្រួលដល់ user ទទួលបានព័ត៌មានថ្មីៗព្រោះកម្មវិធីនេះផ្ដុំសុទ្ធតែព័ត៌មានល្អៗ ចម្រុះគ្នាដែលបានពីការ follow។ តាមការឱ្យដឹងពីព្រឹត្តិបត្រសារព័ត៌មាន Wall Street Journal មកថា Reader នៅពេល Facebook ដាក់ចេញឱ្យប្រើបាននៅលើ Smartphone គឺវាបានប្រមូលផ្ដុំនូវអត្ថបទព័ត៌មាន ដែលបង្ហាញឱ្យ user ងាយមើលងាយអានក្នុងទម្រង់ទស្សនាវដ្ដី។
ប្រភពឱ្យដឹងថា ដំណាក់កាលបង្កើតដំបូងគឺឱ្យប្រើបាននៅលើផលិតផលរបស់ Apple (iPhone, iPod Touch និង iPad) ជាមុនសិន។
មុខងារ ម្យ៉ាងទៀតដែលជួយបង្កើនសមត្ថភាព Facebook នោះគឺក្រុមហ៊ុនបានបន្ថែមនិមិត្តសញ្ញា # (hashtags) ដែលមានប្រើនៅលើបណ្ដាញសង្គម Instagram និង Twitter រួចមកហើយនោះ។ វាអនុញ្ញាតឱ្យ user អាចចូលបញ្ចេញមតិនៅលើប្រធានបទណាមួយដែលត្រូវគេបង្ហោះ (នាំមុខដោយសញ្ញាទ្រុងជ្រូក # ឧទាហរណ៍ “#iPHone6”)។
នៅមានព័ត៌មានបច្ចេកវិទ្យាថ្មីៗជាច្រើន សូមចុចត្រង់នេះដើម្បីអានបន្ត …
ប្រែសម្រួល៖ ឈុន ហួរ

No comments:
Post a Comment