បង្អែមគ្រាប់ខ្នុរ
គ្រឿងផ្សំ៖ -សណ្តែកបាយ ២៥០ក្រាម
-ស្ករស ២០០ក្រាម (បើមិនចូលចិត្តផ្អែម បន្ថយស្ករបន្តិចក៏បាន)
-ខ្ទិះដូង
-អំបិល១ចឹប
-ពងទា ឫពងមាន់ ៨ គោះយកតែពងក្រហម
របៀបធ្វើ៖
-យកសណ្តែកបាយត្រាំទឹកប្រហែលជា៣ម៉ោង
-លាងសណ្តែកបាយអោយស្អាត ដាក់ទឹកខ្ទិះដូងចូល (កំពស់២
សង់ទីម៉ែត្រពីសណ្តែកបាយ)
-រួចដាំបាយសណ្តែកកុំអោយជ្រាយ
-ទុកអោយត្រជាក់ លុញអោយតូចៗប៉ុនគ្រាប់ខ្នុរ
-ដាំទឹកស្ករអោយឡើងជើងអង្រង (ដាក់ស្ករអោយរាងច្រើនបន្តិច) រួចបន្ថយភ្លើងចង្ក្រានកុំ
អោយក្តៅខ្លាំងពេក
-យកសណ្តែកដែលលុញហើយ ជ្រលក់ពងមាន់រួចបង់ចូលក្នុងទឹកស្ករទុកអោយឆ្អិនរួចស្រង់ចេញដាក់ចានទុកជាការស្រេច៕




No comments:
Post a Comment