• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Monday, July 8, 2013

បត់រថយន្តឆ្លងផ្លូវបើកទៅបុកបណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

Monday, 08 July 2013 16:58 ដោយ ៖ ដើមអម្ពិល ID-015

E-mail Print PDF
កណ្តាលៈ យុវជន ២នាក់, ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានគេដឹកបញ្ជូនទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ដោយសារតែរថយន្តមួយគ្រឿង បត់ឆ្លងផ្លូវ ជនរងគ្រោះជិះ ម៉ូតូមើលមិនទាន់ ក៏ជ្រុកទៅបុកយ៉ាងពេញទំហឹងតែម្តង ។ ហេតុការណ៍នេះ កើតឡើងកាលពីល្ងាច ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៨ ក្នុងចន្លោះគីឡូម៉ែត្រ លេខ ៣៥ និង៣៦ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលចរាចរ បានឲ្យដឹងថា រថយន្តបង្ក ម៉ាកហ្វត ប្រភេទទេសចរណ៍ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-3739 អ្នកបើកបរ ត្រូវបានគេស្គាល់ឈ្មោះ មូល ណារិន ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។ ចំណែកឯម៉ូតូរងគ្រោះវិញ ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខព្រៃវែង 1D-4818 អ្នកបើកបរមានឈ្មោះ រឿន វុទ្ធឌី ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិចា ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្ត ព្រៃវែង (ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ) ចំណែកឯអ្នករួមដំណើរពីក្រោយ មានឈ្មោះឆាង វណ្ណា  ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នារងរបួសធ្ងន់ធ្ងន់ ។
ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូក្នុងទិសដៅ ពីជើងទៅត្បូង លុះដល់ចំណុច កើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហ្វត បត់ឆ្លងផ្លូវមើលមិនទាន់ ក៏ជ្រុលទៅបុកយ៉ាង ពេញទំហឹង បណ្តាលឲ្យបោកខ្ទប់ ទៅនឹងរថយន្តស្លាប់មួយរំពេច ចំណែកអ្នករួមដំណើរពីក្រោយ ខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ សន្លប់ឈឹងនៅនឹងកន្លែងកើតហេតុ រីឯម៉ូតូ និងរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ ប៉ុន្តែ អ្នកបើកបររថយន្ត ពុំមានរងរបួសនោះទេ ក្រោយពីឃើញស្ថានការណ៍ មិនសូវល្អបែបនេះ ក៏បានចាកចេញពីរថយន្តគេចខ្លួនទៅបាត់ បន្សល់ទុកតែរថយន្ត ចោលនៅនឹងកន្លែងកើតហេតុ ។
នគរបាលបានបន្តថា ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន បានចុះទៅដល់ភ្លាមៗដើម្បីជួយអន្តរា គមន៍ និងវាស់វែង ធ្វើកំណត់ហេតុ បានអូសយកវត្ថុតាងទាំងពីរ យកមករក្សាទុក ដើម្បីកសាងសំណុំរឿង បញ្ជូន មកកាន់ស្នងការដ្ឋាន ចាត់ការបន្តទៅតាមផ្លូវច្បាប់ ចំណែកឯសពត្រូវប្រគល់ទៅឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

លោក ឯក ឃុនដឿន ចុះពិនិត្យ ការដ្ឋានផ្លូវ ដែលគ្រោងបញ្ចប់ នៅខែក្រោយ

E-mail Print PDF
ភ្នំពេញ ៖ ផ្លូវមួយខ្សែ ប្រវែង៤៨៣ម៉ែត្រ ទទឹង១០ ម៉ែត្រ ដែលគ្រោងចំណាយ ថវិកា អស់១២លាន៨ម៉ឺន ៦ពាន់ ២៥០ ដុល្លារ គ្រោងនឹងដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការ នៅចុងខែសីហា ក្រោយនេះ ។
លោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក នៅព្រឹកថ្ងៃ៨ ខែកក្កដា ឆ្នាំ២០១៣នេះ បានដឹកនាំមន្ត្រី ក្រោមឱវាទ ចុះពិនិត្យការដ្ឋាន ផ្លូវ ៦០៨ ខណៈដែលផ្លូវមួយខ្សែនេះ ត្រូវបានបើក ការដ្ឋាន ជាជំហ៊ានដំបូង ។
ផ្លូវបេតុង កម្រាស់១តឹកកន្លះ ក្រាលឆ្អឹងដែក ពីក្រោមគ្រោងបញ្ចប់ ដំណើរការសាងសង់ នៅចុង ខែសីហាដោយ ក្រុមហ៊ុន ផេងផេង ជាអ្នកម៉ៅការ សាងសង់ សន្យាថា ធានាគុណភាព មិនឆាប់ខូច នោះឡើយ៕

លោក ហែម ខន និងលោកឧកញ៉ា កង សូសាទី ជួបសំណេះសំណាល និងបង្រៀន សមាជិកបក្ស CPP នៅឃុំព្រៃរំដួល

E-mail Print PDF
ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក ហែម ខន តំណាងរាស្រ្ត មណ្ឌលកំពង់ស្ពឺ និងជាអនុប្រធាន ក្រុមការងារ ថ្នាក់កណ្តាលចុះជួយ ខេត្តកំពង់ស្ពឺ លោកឧកញ៉ា កង សូសាទី ក្រុមលេខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធាន គណៈពង្រឹង ឃុំព្រៃរំដួល ស្រុកភ្នំស្រួច និងលោក ពៅ ណារិន អនុប្រធាន គណៈពង្រឹងឃុំព្រៃរំដួល លោក សម កំសាន្ត អនុប្រធានគណៈពង្រឹង ឃុំព្រៃរំដួល បានចុះជួប សំណេះសំណាល និងបង្រៀន សមាជិកប្ស មេគ្រួសាបក្ស CPP ចំនួន ៣២០នាក់ នៅភូមិជម្លុងម្លូ ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោក ហែម ខន បានមានប្រសាសន៍ ពាំនាំនូវបណ្តាំផ្ញើ សាកសួសុខទុក្ខ ពីសំណាក់សម្តេចទាំងបី ដែលជានិច្ច ជាកាល សម្តេចទាំងបី តែងតែយកចិត្តទុក ដាក់ដល់បងប្អូន ទាំងអស់នៅ ទូទាំងប្រទេស ជាពិសេស នៅក្នុង ឃុំព្រៃរំដួល ស្រុកភ្នំស្រួចយើងនេះ ។
លោក ហែមខន បានមានប្រសាសន៍ថា គណបក្ស ប្រជាជន មានចំណុចពិសេស ចំនួន៤យ៉ាងគឺ ទី១-រំដោះប្រទេស ឲ្យរួចផុត ពីរបបវាលពិឃាត ប៉ុលពត និងទប់ស្កាត់ របបមួយនេះ មិន ឲ្យវិលត្រទ្បប់ មកវិញបាន ទី២-ធ្វើឲ្យយើងមានសេរីភាព មានកិត្តិយស ទី៣-ធ្វើឲ្យយើងមាន សេចក្តីថ្លៃថ្នូ មានស្ថេរភាព នយោបាយ និងមានការរីកចំរើន និងទី៤ -ធ្វើឲ្យសេដ្ឋកិច្ចជាតិមានលំនឹង ។
លោកឧកញ៉ា កង សូសាទី បានឲ្យដឹងទៀតថា ក្នុងឃុំព្រៃរំដួល មានមណ្ឌលបោះឆ្នោត ចំនួន៣ ការិយាល័យ បោះឆ្នោត ចំនួន ៦ អ្នកមាន ឈ្មោះបោះឆ្នោត ចំនួន៣១៨៨នាក់,សមាជិក CPP ចំនួន ១៧៥៨ នាក់ ស្មើ និង៥៥,១៤ភាគរយ មាន១៤៥ក្រុមបក្ស៕

ការណែនាំ វិធីការពាររន្ទះ នៅកម្ពុជា

No comments: