• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Tuesday, July 9, 2013

រោគទល់លាមកកើតមកពីអ្វី ?

វាមានអារម្មណ៍លំបាកដោយសារតែ រយៈពេលបីថ្ងៃហើយលាមកនៅតែ មិនទាន់បញ្ចេញមកទៀត
បើមានអាការ បែបនេះបញ្ជាក់ថាលោកអ្នកមានរោគ ទល់លាមកកំពុងលុកលុយហើយ ។
     
តើអាការទល់លាមកកើតមកពីអ្វី ?
១- មិនចាប់អារម្មណ៍បរិភោគចំណុចដែលមានកាកសរសៃ
     អាហារដែលមានកាកសរសៃច្រើនប្រៀបដូចឈើអំបោសដែលជួយធ្វើការបោសជម្រះកាកសំណល់ដែល ផ្អាប់ទុកជាយូរមកហើយឱ្យចាកចេញផុតពីក្នុងពោះវៀនរបស់អ្នកបានយ៉ាងល្អ ។ តាមធម្មតាក្នុងរាងកាយរបស់ យើងត្រូវការអាហារកាកសរសៃក្នុងមួយថ្ងៃ ២០ ទៅ ២៥ ក្រាម ដើម្បីជួយក្នុងការបញ្ចេញកាកសំណល់ ចោលទៅវិញ ។
បច្ចុប្បន្ននេះអាហារស្ទើរគ្រប់ប្រភេទមិនថានំប៉័ង ស្ករសូកូឡា... ជាអាហារត្រូវគេប្រើដុសខាត់ និង លាយសារជាតិច្រើនធ្វើឱ្យស្ត្រីតែងកើតអាការទល់លាមកញឹកញាប់ណាស់ ។

 
  ២- ការតឹងតែងអារម្មណ៍នាំឱ្យកើតរោគទល់លាម
ភាពតានតឹងផ្លូវអារម្មណ៍បានបង្កឱ្យគ្រប់ផ្នែកនៃរាងកាយរបស់យើងត្រូវចុះអន់ខ្សោយ និង សូម្បីតែប្រព័ន្ធរំលាយ អាហារក៏ទទួលរងការប៉ះទង្គិចធ្ងន់ដែរ ។
     ពេលខ្លះអាការតឹងផ្លូវអារម្មណ៍នេះបង្កឱ្យពោះវៀនឈប់ធ្វើចលនាគាបច្របាច់មួយរយៈពេលបង្កឱ្យយើងមានអារម្មណ៍ធុញអាហារនិងព្រមជាមួយគ្នានេះក៏ជំរុញឱ្យការបន្ទោបង់មិនចេញ ។ អាការនេះកើតឡើងរហូតអារម្មណ៍ឈប់តានតឹងទើបការបន្ទោបង់ត្រឡប់ជាស្រួលដូចដើមឡើងវិញ ។



៣- ការទប់លាមក
ពេលរាងកាយត្រូវការបញ្ចេញលាមកប៉ុន្តែបើយើងប្រឹងទប់មិនឱ្យចេញមកញឹកញាប់វានឹងបង្កឱ្យពោះវៀនមិន សូវដំណើរការ រួចបន្ទាប់មកក៏កើតអាការទល់លាមកឡើងញឹកញាប់តែម្តង ។
    
សម្រាប់លាមកចាស់ដែលអ្នកប្រឹងទប់ក្នុងពោះវាក៏ត្រូវស្រូបទឹកចេញទៅអស់រៀងរាល់ម៉ោងនាំឱ្យកើតកកជាដុំរឹងមិនរាំងខ្ទប់ដល់ការធ្វើចលនាកាកសំណល់ក្នុងពោះវៀនទើបបង្កឱ្យលំបាកក្នុងការបន្ទោបង់ ។

៤- មិនហាត់ប្រាណ

ការហាត់ប្រាណជាការជួយជំរុញឱ្យចលនាដុតបំផ្លាញអាហារបានល្អបំផុត ពីព្រោះថាការធ្វើចលនារាងកាយជាប់ជាប្រចាំនោះវាជួយឱ្យសាច់ដុំពោះវៀនមានចលនាចុះឡើងងាយជំរុញឱ្យបន្ទោបង់ចេញមក។ចំពោះក្រុមមនុស្សដែលអង្គុយឬដេកច្រើនឱកាសកើតរោគទល់លាមកមានខ្ពស់ជាងមនុស្សទូទៅ ។

៥- ផឹកថ្នាំបញ្ចុះលាមកញឹកញាប់
បើសិនអាចធ្វើទៅបានស្ត្រីមិនគួរប្រើថ្នាំបញ្ចុះលាមកឡើយព្រោះថាការប្រើថ្នាំប្រភេទនេះបង្កឱ្យពោះវៀនមានភាពស៊ាំជាមួយការត្រូវជំរុញទើបបញ្ឈប់ធ្វើការងារតាមដែលខ្លួនវាមានអ៊ីចឹងហើយអ្នកត្រូវប្រើថ្នាំនេះជាប់ ជាប្រចាំទើបអាចបញ្ចេញលាមកមកបាន ៕