• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Tuesday, July 9, 2013

ចង់ក្លាយជាវាគ្មិនដ៏ពូកែ មែនទេ?

ផ្សាយ​ក្នុង​ផ្នែក​ ភាពជោគជ័យ ដោយ chip.chet កាលពី 85 days ago 4 Comments

អាច​និយាយ​បាន​​ថា​មាន​មនុស្ស​មិន​តិច​ទេ​ដែល​​ញញើត​​ ភ័យ​ខ្លាច​នឹង​ការ​ឡើង​និយាយ​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​មនុស្ស​ជា​ច្រើន។ វា​មិន​មែន​ពិបាក​តែ​ក្នុង​ការ ចង​ចាំ​និង​ដឹង​ថា​ខ្លួន​ត្រូវ​និយាយ​អ្វី​ចេញ​ប៉ុន​នោះ​ទេ​តែ​ថែម​ទាំង​ត្រូវ​ធ្វើ​អោយ​ប្រធាន​បទ​របស់​ខ្លួន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពី​ទស្សនិកជន​ថែម​ទៀត​ផង។ ចូរ​អ្នក​​អាន​និង​អនុវត្ត​នូវ​ជំហាន​មួយ​ចំនួន​ខាងក្រោម​ដែល​អាច​ជួយ​អោយ​អ្នក​សម្រេច​នូវ​បំណង​ប្រាថ្នា​ក្លាយ​ជា​វាគ្មិន​ដ៏​ពូកែ​ម្នាក់៖


ជំហាន​ទី១៖ ចាប់​ផ្ដើម​ការ​ញញឹម​ហើយ​មើល​អោយ​ចំ​មហាជន។

ជំហានទី២៖ សូម​ធ្វើ​ការ​ណែ​នាំ​ពី​ប្រធាន​បទ​ដែល​អ្នក​បម្រុង​នឹង​លើក​ឡើង។ ប្រាកដ​ក្នុង​ចិត្ត​ថា​តើ​ទស្សនិកជន​ចង់​បាន​អ្វី រួច​សម្រប​សម្រួល​ទៅ​តាម​នោះ ហើយ​ជំហាន​នេះ​សូម​កុំ​និយាយ​បែក​ឆ្ងាយ​ពី​ប្រធាន​បទ បើ​មិន​ដូច​នេះ​ទេ​អ្នក​នឹង​បាត់​បង់​អ្នក​ទាំង​នោះ។

ជំហានទី៣៖ កាយ​វិការ​សំខាន់​ណាស់។​ការ​សំដែង​កាយ​វិការ​ដោយ​ដៃ បង្ហាញ​តាម​ទឹក​មុខ ការ​ឈរ និង​ដើរ​ទៅ​មក​​គឺ​ត្រូវ​តែ​មាន មិន​គួរ​ឈរ​នៅ​មួយ​កន្លែង​ទេ។ ការ​ធ្វើ​កាយ​វិការ​ទាំង​នេះ​អាច​អោយ​អ្នក​ស្ដាប់​កាន់​តែ​ចាប់​អារម្មណ៍ ក៏​ដូច​ជា​ងាយ​យល់​នៅ​អ្វី​ដែល​អ្នក​កំពុង​បង្ហាញ។

ជំហាន​ទី៤៖ បង្ហាញ​ពី​ភាព​ជឿ​ជាក់​នូវ​អ្វី​ដែល​អ្នក​កំពុង​និយាយ​ដោយ​ប្រើ​ប្រាស់​សំនួន​បញ្ជាក់​ជាមួយ​នឹង​ឧទាហរណ៍​ដែល​ជាក់​ស្ដែង​និង​កើត​ឡើង​ថ្មីៗ បំផុត ដើម្បី​បញ្ចុះ​បញ្ចូល​អោយ​ពួក​គេ​ជឿ​ដូច​អ្នក​ដែរ។

ជំហានទី៥៖ ចូរ​កុំ​អាន​តាម​ក្រដាស​ទាំង​ស្រុង​ជៀស​វាង​ធ្វើ​អោយ​អ្នក​ស្ដាប់​ធុញ​ទ្រាន់ ចាំ​ថា​អ្នក​ឡើង​មក​និយាយ​មិន​មែន​អាន។ និយាយ​លឺៗ​ មាន​ទំនុក​ចិត្ត​នឹង​សំលឹង​មើល​ពួក​គេ​។

ជំហាន​ទី​៦៖ ចូរ​កុំ​ភ្លេច​ស្ដាប់​សំនួរ​រឺ​ចាប់​អារម្មណ៍​ពី​ប្រតិកម្ម​ពួក​គេ​ ជៀស​វាង​ការ​បក​ស្រាយ​ខុស។

ជំហាន​​ទី​៧៖ កុំ​រត់​ចោល​ការ​បង្ហាញ​របស់​អ្នក​ត្រូវ​ដឹង​ថា​ពេលណា​អ្នក​ត្រូវ​បញ្ចប់។ ចេះ​គ្រប់​គ្រង​ពេល​វេលា និង​បញ្ចប់​ដោយ​រីក​រាយ។

ជំហាន​ទី​៨៖ សប្បាយ​ជឿ​ថា​អ្នក​អាច​ធ្វើ​បាន ចូរ​សាក​ល្បង!!! តោះ​ក្លាហាន​ឡើង បោះ​ចោល​ភាព​ខ្មាស​អៀន​ហ្នឹង​ទៅ​៕

No comments:

Post a Comment