• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Monday, July 8, 2013

បើកម៉ូតូជែងរថយន្តជ្រុលទៅបុកម៉ូតូរងរបួសសន្លប់២នាក់

Monday, 08 July 2013 16:18 ដោយ ៖ ដើមអម្ពិល ID-015

E-mail Print PDF
ភ្នំពេញៈ បុរសពីរនាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន បើកជែងរថយន្តមួយគ្រឿង រួចក៏ជ្រុលចង្កូទៅបុកម៉ូតូ កូរ៉េដួលសន្លប់ខ្លួនឯង ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង៥នាទីថ្ងៃត្រង់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ខាងមុខវត្តពោធិចិនតុង ភូមិប្រ៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌ ពោធិសែនជ័យ ។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ មានពីរនាក់ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ជិះម៉ូតូមួយ គ្រឿង ម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB 2476 ចំណែកឯម៉ូតូមួយគ្រឿងទៀត ម៉ាកសង់កូរ៉េ បន្ទាប់ពីកើតហេតុ មិនបានឈប់នោះទេ គឺឆ្ពោះទៅមុខបាត់ ។

ប្រភពបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ក្នុងទិសដៅ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ក៏បានបើកជែងរថយន្តមួយគ្រឿង ដែលនៅពីខាងមុខ របស់គេ ក៏ជ្រុល ចង្កូតទៅបុកគូថម៉ូតូកូរ៉េមួយគ្រឿង បណ្តាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់ខ្លួនឯងសន្លប់ទាំងពីរនាក់ នៅ នឹងកន្លែង ចំណែកឯម៉ូតូ ដែលត្រូវគេបុកនោះ ពុំបានឈប់នោះទេ បានឆ្ពោះទៅមុខបាត់ ។ ក្រោយពេលកើត ហេតុ ជនរងគ្រោះទាំងពីរ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែក ពោធិ៍ចិនតុង ដឹកទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុង ដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់។ រីឯ ម៉ូតូជនរងគ្រោះ ត្រូវនគរបាលយកទៅរក្សាទុក នៅ ប៉ុស្តិ៍កាកាប ជាបណ្តោះអាសន្ន ៕

No comments: