|
ការធ្លាក់សក៏ជាបញ្ហាមួយដែលស្ត្រីភាគច្រើនធ្លាប់ជួបប្រទះ។ ដោយការខ្មាស់អៀន
ឬគឹត ថាវាជារឿងធម្មតា ស្ត្រីមួយចំនួនមិនបានមកពិគ្រោះជាមួយគ្រូពេទ្យទេ
ហើយខ្លះទៀតក៏ ធ្វើការព្យាបាលទៅតាមការណែនាំតៗ
គ្នាដែរ ដោយគ្មានវេជ្ចបញ្ជាត្រឹមត្រូវ។
ការធ្វើបែប នេះជាការខុសឆ្គងមួយ
ព្រោះជម្ងឺនានាមិនអាចដូចគ្នាបានទេ
ហើយត្រូវការរោគវិនិច្ឆ័យ ត្រឹមត្រូវ
ទើបការព្យាបាលទទួលបានប្រសិទ្ធភាព។
ធ្លាក់ស ជាអ្វី?
ការធ្លាក់សជាការធ្លាក់នូវវត្តុវាវមួយប្រភេទ
ដែលមិនមែនជាឈាម តាមទ្វាមាសស្ត្រី
ឬ ប្រដាប់បន្តពូជស្ត្រី។ ការធ្លាកសនេះមានពីរប្រភេទ គឺការធ្លាក់សដោយសារតែមានជម្ធឺ
និងការធ្លាក់សធម្មតាមិនមានជម្ធឺ។
១.
ការធ្លាក់សមានជម្ធឺ
៖ ជាការធ្លាក់សមួយដែលមានធុំក្លិន
ហើយពេលខ្លះទៀតអាច ធ្លាក់ឈាមមកជាមួយផងដែរ។
ការធ្លាក់សនេះបណ្តាលមកពីមេរោគ
ហើយនាំឲ្យកើតជម្ងឺ ស្ត្រីនេះតែម្តង
ក្នុងន័យថាការធ្លាក់ស ជារោគសញ្ញាមួយនៃរោគស្ត្រី។ មេរោគដែលបង្កឲ្យ មានការធ្លាក់សមានច្រើនប្រភេទ។
២.ការធ្លាក់សធម្មតាមិនមានជំងឺ ៖
ជាការធ្លាក់សដែលមានសណ្ឋានដូចជាទឹកសម្បោរ ឬជាទឹករំអិល ឬដូចផ្នែកសនៃពងមាន់
ហើយពុំមានធុំក្លិនទេ។ ជាទូទៅបើគេយកសនោះ ទៅពិនិត្យមើល គេមិនឃើញមាន
កោសិកាអ្វីទេ (មិនឃើញមានមេរោគ) និងគ្មានគ្រាប់ ឈាមសឡើយ។ នៅក្នុងមជ្ឈដ្ឋានប្រដាប់បន្តពូជស្ត្រី
មានអាស៊ីតបាស ប៉េអាស់(pH) ចាប់ពី៣.៨ទៅ៤.៥។ ប៉េអាស់នេះមានទទួលនាទីអាចជួយទប់ទល់ និង បង្អាក់ការកកើត
នៃមេរោគមួយចំនួនដែលមាននៅក្នុងប្រដាប់បន្តពូជស្ត្រី។
ការធ្លាក់សជារោគសញ្ញានៃជំងឺផ្សេងទៀត
ការធ្លាក់សជារោគសញ្ញានៃជំងឺមួយចំនួនដែលមានដូចជា ការរលាកទ្វាមាស
រលាកស្បូន ជាដើម។ ស្ត្រីដែលមានជម្ធឺទាំងនេះតែងមានការធ្លាក់ស
និងមានរោគសញ្ញាផ្សេងៗទៀត៖
- ធ្លាក់សមានធុំក្លិន
- ក្រហាយនៅប្រដាប់ភេទ
- រមាស់ទ្វារមាស
- ឈឺចាប់ពេលរួមភេទ
- នោមញឹកញាប់ ហើយផ្សាជាដើម
មូលហេតុដែលបង្កឲ្យស្ត្រីធ្លាក់ស
ការធ្លាក់សអាចបណ្តាលមកពីផ្សិត។ ការធ្លាក់សម្យ៉ាងទៀតនោះគឺវាកើតមកពីមេរោគ
ជាច្រើនរួមគ្នាកកើតបានជា ស
នេះតែម្តង។ មួយវិញទៀត
ចំពោះស្ត្រីដែលប្រើប្រាស់ថ្នាំ ពន្យារកំណើត និងចំពោះស្ត្រីដែល
មានផ្ទៃពោះក៏អាចមានការធ្លាក់សបានដែរ។ មេរោគ ដែលនាំឲ្យមានការធ្លាក់សមានដូចជា
ផ្សិត ទ្រីកូម៉ូណាល់ ហ្គាណឺវ៉ឺឡា
ជាដើម។
ការព្យាបាលជំងឺធ្លាក់ស
ជម្ងឺធ្លាក់សគឺព្យាបាលទៅតាមប្រភេទនៃមេរោគដែលបង្ក ហើយក៏មានប្រសិទ្ធភាពទៅតាម
មេរោគទាំងនោះផងដែរ។ លោកអ្នកគួរតែព្យាយាមធ្វើយ៉ាងណាកុំឲ្យខូចមជ្ឈដ្ឋានប៉េអាស់ នៅត្រង់ប្រដាប់បន្តស្ត្រី
ព្រោះបើប៉េអាស់ខូច មេរោគទាំងឡាយអាចជ្រាបចូលយ៉ាងរហ័ស ទៅក្នុងខ្លួនស្ត្រីបាន។
ការផលវិបាកនៅវ័យចំណាស់
ចំពោះស្ត្រីដែលមានវ័យចំណាស់
គាត់មិនមានធ្លាក់សទេ។ ភាពស្ងួតនៅប្រដាប់ភេទ គឺ បណ្តាលមកពីកង្វះអ៊ីដ្រូហ្សែន។ ប៉ុន្តែបើគាត់មានធ្លាក់សហើយមានធុំក្លិន
និងមានឈាម តិចៗនោះ ត្រូវតែប្រុងប្រយ័ត្ន
ព្រោះនេះជារោគសញ្ញានៃជម្ងឺមហារីកមាត់ស្បូន។ ចំណែកឯ ស្ត្រីដែលនៅលីវពេលដែលជិតដល់ពេលមានរដូវ
ឬពាក់កណ្តាលនៃថ្ងៃរដូវ
តែងតែមានការ
ធ្លាក់ទឹករំអិលដែលមិនមែនជាជម្ងឺ
និងមិនមែនជាការធ្លាកសមានជម្ងឺ
និងមិនមែនជាការ ធ្លាក់សមានជម្ងឺ
និងមិនមែនជាការធ្លាក់សមានជម្ងឺទេ។
វិធីបង្ការជម្ងឺធ្លាក់ស
វិធីបង្ការជម្ងឺនេះធ្វើឡើងទៅតាមមេរោគដែលបង្ក។ វិធីមួយទៀតនោះគឺស្ត្រីមិនត្រូវលាង សម្អាតប្រដាប់ភេទច្រើនដងពេកទេក្នុងមួយថ្ងៃ
និងត្រូវធ្វើការសម្អាតពី
ផ្នែកខាងមុខ ទៅផ្នែកខាងក្រោយ
ទើបជាការល្អ និងអាចចៀសវាងផុតពីជម្ងឺស្ត្រីនានា។
បើអ្នកមានធ្លាក់សដែលមិនធម្មតា មានធុំក្លិន
មានការឈឺចាប់ និងមានរយៈពេលយូច្រើន ថ្ងៃនោះ សូមអ្នកប្រញាប់ប្រញាលទៅជួបគ្រូពេទ្យជំនាញដើម្បីប្រឹក្សា
និងព្យាបាល ចៀសវាង ការមកកាន់មុន្ទីពេទ្រយឹតពេល ធ្វើឲ្យជម្ងឺកាន់តែធ្ងន់ធ្ងរ។
វ័នធីមមានផលិតផលសំរាប់ជំងឹធ្លាក់សរ
១.Cleanz Tox fiber
2.
Phytocalcium
3.
Revtialal
សូមធ្វើការទំនាក់ទំនងបើអ្នកកំពុងមានបញ្ហា012/070 52 79 79
|
No comments:
New comments are not allowed.