ក្រុមហ៊ុនមួយបានអញ្ជើញ
អ្នកស្ម័គ្រចិត្តដាក់បេក្ខភាពរបស់ពួកគេសម្រាប់ដំណើរធម្មតាមមួយ
ទៅកាន់ភពអង្គារ ឬហៅថា ជាភពក្រហមនាឆ្នាំ២០២២
ដោយមានការថតសកម្មភាពគ្រប់ជ្រុងជ្រោយ។
ក្រុមហ៊ុនហូឡង់ដែលមានឈ្មោះ ថា Mars One
ក្នុងគោលបំណងមិនរកប្រាក់ចំណេញ បាន ធ្វើការអំពាវនាវដ៏ចម្លែកបែបនេះ
ប៉ុន្តែពួកបាញ់តម្រង់ឆ្ពោះទៅដល់ក្រុមអ្នកស្ម័គ្រចិត្ត ដែល សង្ឃឹមថា
នឹងបានទៅដើរកំសាន្តនៅភពពណ៌ក្រហមនៅពេលអនាគតដ៏វែងមួយ
គឺប្រហែលជាឆ្នាំ២០២២ ។
អ្នកដែលមានចំណាប់អារម្មណ៍
គឺត្រូវធ្វើការចុះឈ្មោះសម្រាប់បេក្ខភាពរបស់ខ្លួន
ហើយសកម្មភាពរបស់ពួកគេនឹងត្រូវបានថតជាវីដេអូឲ្យគេមើលឃើញថាពួកគេ
មនុស្សដែលបានឃើញភពអង្គារដោយផ្ទាល់ភ្នែក។
សេចក្ដីប្រកាសជាផ្លូវការណ៍បានធ្វើឡើងនៅទីក្រុង New York
កាលពីថ្ងៃចន្ទនៅក្នុងសន្និសីទសារព័ត៌មានមួយ។
ការត្រឡប់មកវិញគិតពីថ្លៃចំនាយសម្រាប់បេសកកម្មលើកទីមួយ
ដែលមានយានអាវកាស៤ គឺគិតជាទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារ
នេះជាការពន្យល់ដោយគ្មានវត្តមានអ្នកទទួលខុសត្រូវ Mars One។
អ្នកគ្រប់គ្នាអាចជាបេក្ខជន
មានលក្ខខណ្ឌតែមួយគត់គឺមានអាយុទាបបំផុត១៨ឆ្នាំ
និងមានសមត្ថភាពនិយាយភាសាអង់គ្លេសបានល្អ។ ចំណុចសំខាន់នៃបេក្ខជនគឺ
សមត្ថភាពសម្របខ្លួន ស្វិតស្វាញ ច្នៃប្រឌិត និងចុះសម្រុងជាមួយអ្នកដទៃ
នេះជាការគូសបញ្ជាក់ពីលោក Norbert Kraft នាយកក្រុមហ៊ុន Mars One។
Mars One បានទទួលសំបុត្រពីបេក្ខជន១ពាន់នាក់ហើយ
មកពីបណ្ដា១០០ប្រទេសផ្សេងគ្នាដែលមានចំណាប់អារម្មណ៍ក្នុងបេសកកម្មនេះ។
សរុបមកសម្រាប់គម្រោងMars One ស្វែងរកអ្នកស្ម័គ្រចិត្ត២៤នាក់
ចែកជា៦ក្រុមមានគ្នា៤នាក់
ដែលនឹងធ្វើដំណើររយៈពេលចន្លោះគ្នា២ឆ្នាំម្ដង
ហើយលើកទីមួយគឺចាប់ផ្ដើមឡើងនៅឆ្នាំ២០២២ ៕
Subscribe to:
Post Comments (Atom)




No comments:
New comments are not allowed.