មុនដំបូងយើងបង្កើត Layer ថ្មីមួយ បន្ទាប់មក យកជ្រើសរើស Tool Rounded Rectangle Tool ។

បន្ទាប់មកគូស ឲ្យចេញជារាងប៊ូតុងដែលយើងចង់បាន បន្ទាប់មកយើងបំលែង Shape នោះទៅជា Layer ដោយ Mouse លើ Shape រួចចុចលើ Rasterize Layer។
បន្ទាប់មកយើងកំណត់ ពណ៌ឲ្យវាទៅតាមដែលយើងចង់បាន ដោយចូលទៅកាន់ Layer → Layer Style → Color Overlay

បន្ទាប់មកយើងចុច Mouse ស្តាំលើ Layer របស់ប៊ូតុងរបស់ ហើយចុចលើ Duplicate Layer។ បន្ទាប់ពីនោះយើងនឹងទទួលបាន Button ពីរ។

បន្ទាប់មកទៀតយើងកំណត់ពណ៌ទៅឲ្យប៊ូតុង ខាងលើ ដែលយើងទើបតែ Duplicate ជាពណ៌ ស រួចកាត់ផ្នែកខាងក្រោមចេញ។ បន្ទាប់មកទៀតយើងចុចលើ លេខ ២ ដើម្បីបន្ថយ Capacity ទៅឲ្យ Button ពណ៌ ស នោះ។




No comments:
New comments are not allowed.