នៅពេលដែលលោកអ្នកបានឃើញចំណងជើងក្រុមមួយនេះប្រហែលជាមានចម្ងល់ជាក់ជាមិនខាន ដូចនេះខ្ញុំសូមពន្យល់មូលហេតុនៃការកកើតក្រុមនេះទៅចុះ។ ទំព័រ Facebook គឺជាបណ្ដាញសង្គមដែលល្បីជាងគេក្នុងពិភពលោកហើយបច្ចុប្បន្ននេះក៏មានជនជាតិខ្មែរជាច្រើនបានប្រើប្រាស់បណ្ដាញមួយនេះសម្រាប់ការកម្សាន្ដ និងចែករំលែកចំណេះផងដែរ។
ដូចនេះកូនខ្មែរក៏បានបង្កើតជាក្រុមនេះឡើងដើម្បីប្រមូលផ្ដុំសមាជិកអោយបានច្រើន តាមទស្សនៈគឺ ចង់ឃើញជនជាតិខ្មែរចំនួន មួយលាននាក់ តាមពិតមួយលានមិនមែនតិចនោះទេ ព្រោះថាប្រជាជនខ្មែរដែលកំពុងប្រើប្រាស់បណ្ដាញនេះ មិនអាចមានចំនួនមួយលាននាក់នោះទេ តែទោះជាបែបនេះក្ដីវាក៏ជាក្ដីស្រម៉ៃដែលយើងចង់ឃើញ ព្រោះថាយ៉ាងហោចណាស់ក៏មានជនជាតិខ្មែរជាច្រើនទៀតដែលកំពុងរស់នៅក្រៅប្រទេសដែរ។
ការប្រមូលផ្ដុំ
មិនមែនដើម្បីចលនា ឬសកម្មភាពអ្វីនោះទេ តែបើជនជាតិខ្មែរគ្រប់រូបបានចូលរួមនោះ សមាជិកនីមួយៗអាចចែករំលែកព័ត៌មាន ឬចំណេះដឹងផ្សេងបានរហ័សនៅក្នុងក្រុមមួយនេះ។ អាចនិយាយបានថា យើងយកក្រុមនេះមកធ្វើជា វេទិកាទូទៅ កិ៏ដូចជាយកមកធ្វើជាប្រព័ន្ធផ្សព្វផ្សាយសេរី ដោយមិនប្រកាន់បក្សពួក វណ្ណៈ អ្វីទាំងអស់។ លោកអាចអាចស្វែងរកមិត្តភក្តិរាប់អាន និយាយពិភាក្សាគ្នាបានយ៉ាងទូលាយដោយមិនចាំបាច់កំណត់ ប្រធានបទនោះឡើយ ចង់និយាយអ្វី សួរអ្វី ឬឆ្លើយឆ្លងចែករំលែកអ្វីក៏ដោយនោះស្រេចតែបំណងចិត្តរបស់លោកអ្នក។
លក្ខណនៃការចូលរួម
រាល់ការពិភាក្សាទាំងអស់រួមមានដូចជា៖ នយោបាយ សេដ្ឋកិច្ច ការកម្សាន្ត ចំណេះដឹងបច្ចេកវិទ្យា សំណេះសំណាល ទស្សនៈវិភាគ សង្គម ជំនឿសាសនា ឬប្រធានបទផ្សេងៗទៀតក៏ដោយ ដាច់ខាតមិនត្រូវប្រើពាក្យ តិះដៀល ជេរប្រមាថ ឬប៉ះពាល់ដល់អ្នកដទៃ ឬរិះគន់ក្នុងន័យបំពុលបរិយាកាស ដៀមដានដូចជានយោបាយជាដើម។ បើពុំដូច្នេះទេ អ្នកអភិបាលប្រចាំក្រុមនោះ សូមរក្សាសិទ្ធលុបចោលនូវ ប្រកាស (post) របស់លោកអ្នក។





3 Responses to សូមកូនខ្មែរទាំងអស់ចូលរួមក្រុមខ្មែរ ១.០០០.០០០ នាក់ក្នុង Facebook