ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០១២កាន់តែខិត
ជិតចូលមកដល់ហើយ ។
១- តើអ្នកទាំងអស់គ្នាគ្រប់អាយុបោះឆ្នោតឬនៅ?
២- តើអ្នកបានទៅចុះឈ្មោះបោះឆ្នោតដែរឬទេ?
៣- តើអ្នកបានពិនិត្យមើលឈ្មោះបោះឆ្នោតហើយរឺនៅ? នៅមណ្ឌលណាដែរ?
ក្នុងករណីមិនទាន់បានមើល ឬ មើលហើយតែមិនច្បាស់ ឬ មើលហើយតែភ្លេច
ឬ ចង់បញ្ជាក់ឱ្យកាន់តែច្បាស់ នោះអ្នកអាចពិនិត្យឈ្មោះបោះឆ្នោត របស់អ្នកតាមរយៈគេហទំព័រ កម្មវិធីស្វែងរកឈ្មោះអ្នកបោះឆ្នោត តាមរយៈអាសយដ្ឋាន ៖ http://www.voterlist.org.kh ។ នេះគឺជា គេហទំព័រមួយ ដែលបានរៀបចំឡើងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ។

របៀបស្វែងរកឈ្មោះបោះឆ្នោទ
របៀបទី១៖ តាមរយៈឈ្មោះ
១- ចូលទៅកាន់គេហទំព័រ http://www.voterlist.org.kh
២- ជ្រើសរើសភាសា ខ្មែរ ឬ English
៣- បំពេញទម្រង់នៃការស្វែងរក
- ជ្រើសរើស រាជធានី/ខេត្ត
- បញ្ចូល នាមត្រកូល
- បញ្ចូល នាមខ្លូន
៤- ចុច ស្វែងរក
(ចំណាំ៖ ចំពោះចំនុច ឃុំ/សង្កាត់ និង ការិយាល័យ មិនចាំបាច់បំពេញក៏បាន)
របៀបទី២៖ តាមរយៈលេខប័ណ្ណ
១- ចូលទៅកាន់គេហទំព័រ http://www.voterlist.org.kh
២- ជ្រើសរើសភាសា ខ្មែរ ឬ English
អ្នកទាំងអស់គ្នាអាចមើលរូបដូចខាងក្រោម៖

៣- បំពេញទម្រង់នៃការស្វែងរក
- ជ្រើសរើស រាជធានី/ខេត្ត
- បញ្ចូល លេខប័ណ្ណ/បង្កាន់ដៃ
៤- ចុច ស្វែងរក
(ចំណាំ៖ ចំពោះចំនុច ឃុំ/សង្កាត់ និង ការិយាល័យ មិនចាំបាច់បំពេញក៏បាន)

No comments:
New comments are not allowed.