• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Tuesday, May 7, 2013

កម្មវិធី FONTCREATOR សម្រាប់​​ឱ្យ​លោក​អ្នក​អាច​បង្កើត​ម៉ូដ​អក្សរ​ខ្មែរ


សព្វថ្ងៃ​នេះ​ទោះបី​ឈុត​អក្សរ​ខ្មែរ សម្រាប់​ប្រើការ​មាន​ច្រើន​សម្បូ​រណ៍​គួរសម ល្មម​អាច​ប្រើការ​បាន​ហើយ​ក៏​ដោយ ក៏​សេចក្តី​ត្រូវការ​នៃ​ឈុត​អក្សរ​ថ្មី​ប្លែកៗ នៅតែ​ជា​បំណងប្រាថ្នា​របស់​អ្នក​ប្រើ​កុំព្យូទ័រ​នៅឡើយ ។​
អ្នកខ្លះ​គិតថា ឈុត​អក្សរ​ដែល​កំពុង​ប្រើ​រាល់ថ្ងៃ មិន​សម​តាម​បំណងប្រាថ្នា អ្នកខ្លះ​យល់​ថា ល្មម​អាច​ប្រើការ​បាន ទេ​អ្នក​ដែល​មាន​សេចក្តី​ត្រូវ​ការ​ចាំបាច់ ក៏​បាន​ទៅ​ជួល​អ្នក​ដែល​ចេះ​បង្កើត​ឈុត​អក្សរ ឲ្យធ្វើ​អក្ស​រដែលខ្លួន​ត្រូវការ ឬ​ចង់​បាន​តាម​បំណង​របស់​គេ ។​

កម្មវិធី Font Creater
ការបង្កើត​ឈុត​អក្សរ​ណាមួយ មិនមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះឡើយ ពីព្រោះ​វា​ទាមទារ​ទាំង​ជំនាញ​នៃ​ការ​គូរ ការ​អំណត់​ព្យាយាម និង​ចំណេះដឹង​នៃ​ការបង្កើត​ឈុត​អក្សរ​នោះ​ផង​ដែរ ។ ដោយហេតុ​ថា ការបង្កើត​ឈុត​អក្សរ​ថ្មីៗ​មាន​ការលំបាក​បែប​នេះ ទើប​មិន​សូវ​មាន​អ្នកបង្កើត​ឈុត​អក្សរ ឬ​អាច​មកពី​មិន​បាន​ដឹង​របៀប​នៃ​ការបង្កើត​ឈុត​អក្សរ​នោះ​ក៏​ថា​បាន ។
ដូច​នេះ​​ដោយ​សារ​តែ​មាន​សំណូមពរ​ពី​មិត្ត​អ្នក​អាន ខ្ញុំ​សូម​ចែក​រំលែក​នូវ​កម្មវិធី FontCreator ជំនាន់​៦ ដែល​អាច​ជួយ​អោយ​លោក​អ្នក​អាច​ប្រើ​ប្រាស់​ដើម្បី​បង្កើត​ម៉ូដ​អក្សរ​យូនិកូដ​បាន​ដោយ​ខ្លួន​ឯង​ ខ្ញុំ​ជឿ​ថា ការ​បង្កើត​ម៉ូដ​អក្សរ​ពិត​ជា​លំបាក​ណាស់ ព្រោះ​ទាម​តារ​អោយ​មាន​ជំនាញ​ផ្សេងៗ​មក​លាយឡំ​​ជាមួយ​គ្នា ខ្ញុំ​ឯណេះ​ក៏​មិន​មែន​​អ្នក​ជំនាញ​អី​ដែរ តែ​ចេះ​តែ​​ព្យាយាម​ធ្វើ​បន្តិច​បន្តួច​ទៅ​តាម​សមត្ថភាព​របស់​ខ្ញុំ​រហូត​អាច​ធ្វើ​បាន ម៉ូដ​អក្សរ​ចំនួន​៣​ប្រភេទ​សម្រាប់​ប្រើ​ប្រាស់​ខ្លួន​ឯង​ក្នុង​នោះ​មាន​៖
ទាំង​នេះ​ជា​ម៉ូដ​អក្សរ​ដែល​​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​អោយ​ប្រើ​កម្មវិធី ដែល​​ខ្ញុំ​កំពុង​បង្ហាញ​នេះ! បើ​សិន​ជា​ត្រូវ​ការ សូម​ទាញ​យក​ទៅ​ប្រើ​ប្រាស់​​ ដោយ​ខ្លួន​ឯង​។ អគុណ៕ ​

No comments: