សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់អ៊ិនធឺណិត ក្នុងស្រាវជ្រាវឯកសារផ្សេងនោះតែចំណាយពេលយ៉ាងយូដើម្បីដើម្បីមើលវេបសាយណាមួយដែលខ្លួនចូលចិត្តពិសេសទៅទៀតនោះ តែងចង់បានអត្ថបទផ្សេងៗដែលគិតថាមានប្រយោជន៍ តែពិបាកបំផុតនោះគឺ មិនដឹងថាត្រូវយកឯកសារទាំងនោះដោយរបៀបណានោះទេ ។
ដើម្បីជាភាពងាយស្រួលខ្ញុំសូមដាក់ជូននូវកម្មវិធី HTTrack Website Copier ដែលអាចធ្វើអោយអ្នកទាំងអស់គ្នាអាច ទាញយក គេហទំព័រទាំងមូលដើម្បីយកមក បើកមើលក្នុងកុំព្យូទ័ររបស់អ្នកបាន។ កម្មវិធីនេះ គឺមានលក្ខណៈជា Portable Version ផងដែរ យើងអាចផ្ទុកក្នុង USB នោះអាចយកវាមកប្រើនៅពេលណាក៏បានដែរ។
លក្ខណៈនៃ កម្មវិធីនេះគឺ ងាយស្រួលបើមិនចាំបាច់ដំឡើង មានទំហំតូចងាយស្រួលផ្ទុកតាមខ្លួន ការប្រើប្រាស់មិនស្មុគស្មាញ ដូចនេះបើចាប់អារម្មណ៍សូមទាញយកកម្មវិធីនេះ ទៅប្រើដោយសេរី។

HTTrack Website Copier
តាមបទពិសោធន៍របស់ខ្ញុំ គឺបានទាញយកវេបសាយធំៗជាច្រើនដូចជា http://www.w3schools.com ដែលជា វេបសាយបង្រៀនភាសា code ដូចជា HTML និង CSS ។
ចំណែករបៀបប្រើប្រាស់វិញ មិនមានភាពស្មុគស្មាញនោះទេ គ្រាន់តែដំណើរការកម្មវិធីធម្មតានោះវានឹងបង្ហាញផ្ទាំងកម្មវិធី ហើយធ្វើតាមកាណែនាំរហូតនោះជាកាស្រេច។
នៅក្នុង Project Name សូមបំពេញឈ្មោះ វេបសាយដែលយើងចង់ទាញយក រីឯ Project Category អ្នកចង់សរសេរអ្វីក៏បានស្រេចតែប្រភេទនៃវេបសាយនោះតែប៉ុណ្ណោះដូចជា វេបសាយហ្នុងជា ប្រភេទ ចំណេះកុំព្យូទ័រ ឬ សង្គម ឬ ព័ត៌មាន អីជាដើម ក្រោយមកសូមចុច Next ។
នៅក្នុង Web Address សូមបំពេញនូវអាសយដ្ឋានវេបសាយដែលចង់ទាញយក ឧទាហរណ៍ថា www.learn4khmer.com ហើយសូមចុច Next ។
នៅក្នុងឃ្លាច disconnect when finished និង Shut PC down when finished មិនចាប់ចាំជ្រើសយកវាទេ គ្រាន់តែ ចុច Finsh ទៅជាការស្រេច។ ពេលនោះវានឹង ទាញយកគ្រប់ទាំងអត្ថបទ និងរូបភាពដែលមានក្នុង វេបសាយនោះទាំងអស់។




No comments:
New comments are not allowed.