• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Wednesday, May 8, 2013

ប្រយ័ត្ន​ទិន្នន័យ​​​ព័ត៌​មាន​​​​ផ្ទាល់​​​​ខ្លួន ត្រូវ​​​គេ​​​​លួច​​​​តាម​​​​រយៈ


នៅ​ពេល​ដែល​​ចំនួន​អ្នក​មាន​ចំណេះ​ដឹង​ខាង​ព័ត៌មាន​វិទ្យា​កាន់តែ​ច្រើន​នោះ​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​ក៏​មាន​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ​បច្ចុប្បន្ន​នេះ​​ក្រុម​ហ៊ុន​ Skype ក៏​ចាប់​ផ្ដើម​មាន​បញ្ហា​​​ដូច​ក្រុមហ៊ុន​ដទៃ​ទៀត​ផង​ដែរ​តាម​រយៈ​ការ​វាយ​លុក​ពី​ក្រុម Hacker ​។ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង Skype និង VoIP ជាដើម
អាចធ្វើឱ្យក្រុមអ្នកលួចព័ត៌មានសម្ងាត់ អាចលួចយកអត្តសញ្ញាណ ទីកន្លែង និងឯកសារសំខាន់ៗ មួយចំនួន របស់អ្នកប្រើប្រាស់បាន ឬ​ក៏​អាច​លួច​លុយ​របស់​អ្នក​ដែល​មាន​ក្នុង Skype Account បាន​ផង​ដែរ ដែលករណីនេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន។
Skypeតាមការសិក្សាមួយ ដែលធ្វើឡើង ដោយក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានពហុបច្ចេកវិទ្យា នៃសាកលវិទ្យាល័យញូវយ៉ក (New York University) បានឱ្យដឹងថា អ្នកលួចព័ត៌មានសម្ងាត់ មិនត្រឹមតែប្រើប្រាស់ Skype ដើម្បីតាមដានពីកន្លែងរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ តែពួកគេអាចលួចយកឯកសារសំខាន់ៗ បាន​ទោះ​បី​ជាអ្នកបាន Block អ្នកដែលអ្នកនិយាយជាមួយ ឬបានប្រើប្រាស់ NAT (Network Address Translation) រួចទៅហើយក្តី។
លោកខេតស៍ រ៉ូសស៍ (Keith Ross) មកពីសាកលវិទ្យាល័យញូវយ៉ក បានឱ្យដឹងថា “ការសិក្សានេះ បានធ្វើឱ្យអ្នកប្រើប្រាស់ Skype រាប់លាននាក់ មានការប្រុងប្រយ័ត្នជាងមុន ពីការតាមដានគំរាមកំហែង និងបោកប្រាស់។
ប៉ុន្តែ ពួកគេបានអះអាងថា បញ្ហាសុវត្ថិភាព នឹងអាចដោះស្រាយបាន ដោយមានការរៀបចំពិធីការ (Protocol) របស់ Skype ឡើងវិញ ដោយ IP address នឹងមិនត្រូវបានបង្ហាញឡើង ដរាបណា ដែលអ្នកប្រើប្រាស់ទទួលការ Call ចូល៕

No comments: