មានមូលហេតុជាច្រើនដែលធ្វើអោយអ្នកជ្រុះសក់នៅលើស្បែកក្បាល ហើយវាខុសប្លែកគ្នាពីមនុស្សប្រុស
និង មនុស្សស្រី ។ ការ
សិក្សាបានបង្ហាញថា
ការជ្រុះសក់ពី ១០០ ទៅ ១៥០ សរសៃក្នុងមួយថ្ងៃ មិនមែនជារឿងធម្មតាទេ ។ សក់របស់មនុស្សយើងលូតលាស់ក្នុង
៣ ដំណាក់កាល ៖ anagen, catagen, និង
telogen ។ Anagen ជាដំណាក់កាលសកម្ម ឬ ដំណាក់កាលនៃការលូតលាស់
។ Catagen ជាដំណាក់កាលខ្លីមធ្យមនៃវដ្តធម្មជាតិរបស់សក់ អំឡុងពេលដែលសក់ចាប់ផ្តើមជ្រុះខូច
និង ងាប់ ។ Telogen គឺជាដំណាក់កាលសំរាក
។ ជាធម្មតា, ប្រហែល ១០ ភាគរយនៃសក់ស្បែកក្បាលស្ថិតនៅក្នុងវគ្គ
telogen ក្នុងពេលណាមួយ ។ សក់ទាំងនេះ
មិនបានលូតលាស់ទេ ហើយត្រៀមខ្លួនងាប់ និង ជ្រុះធ្លាក់មកតាមលក្ខណៈធម្មជាតិរបស់វា
។
ជាធម្មតា, សក់ដែលជ្រុះទាក់ទងទៅនឹងជំងឺប្រព័ន្ធរាងកាយ ឬ
ជំងឺក្នុងខ្លួន ដូចជា
ការបរិភោគមិនគ្រប់គ្រាន់ជាដើម ។ ជាញឹកញាប់ណាស់, សក់ស្តើង គឺជាលទ្ធផលនៃកត្តាហ្សេនេទិក, ប្រវត្តិគ្រួសារ រួមទាំងដំណើរការអាយុកាន់តែចាស់ផងដែរ
។ បុរស និង ស្ត្រីជាច្រើនបានកត់សំគាល់ឃើញថា សក់របស់ពួកគេចាប់ផ្តើមស្តើងទៅៗនៅពេលពួកគេមានអាយុប្រហែល
៣០ ទៅ
៤០ ឆ្នាំ ។ ម្យ៉ាងវិញទៀត ទុក្ខកង្វល់-ស្ត្រេស ជាមួយនឹងបញ្ហាជីវិតផ្សេងៗ, ការទទួលទានសារធាតុចិញ្ចឹម និង ការផ្លាស់ប្តូរអ័រម៉ូន
(ដូចជានៅពេលមានផ្ទៃពោះ, ពេញវ័យកំលោះ ក្រមុំ, ជិតអស់រដូវ)
ក៏ជាមូលហេតុនៃការជ្រុះសក់នេះដែរ ។
ជាការកត់សំគាល់មួយថា
អាការៈសុខភាពមួយចំនួន ដូចជា បញ្ហាក្រពេញទីរ៉ូអ៊ីត (thyroid disease), ស្លេកស្លាំងដោយខ្វះជាតិដែក ក៏បានរួមចំណែកធ្វើអោយជ្រុះសក់ផងដែរ
។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ដើម្បីវែកញែករកមូលហេតុនៃការជ្រុះសក់ភ្លាមៗដោយឆាប់់រហ័ស
ឬ ធ្ងន់ធ្ងរនេះ
អោយបានច្បាស់លាស់ ។ អ្នកអាចនឹងមានការព្រួយបារម្ភពIបញ្ហាសុខភាពដទៃទៀតដែលទាក់ទងទៅនឹង
ការជ្រុះសក់នេះ ។
អ្នកគួរតែចាប់ផ្តើម ដោយទៅពិភាគ្សាជាមួយវេជ្ជបណ្ឌិត ដើម្បីពិគ្រោះពីបញ្ហាសុខភាពទូទៅរបស់អ្នក
។ គ្រូពេទ្យឯកទេសខាងស្បែក
ជំនាញព្យាបាលសក់ អាចជួយអ្នកក្នុងការធ្វើរោគវិនិច្ឆ័យ និង
ព្យាបាលជំងឺសក់ស្តើង និង ជំងឺសក់ជ្រុះ ។ ពេលខ្លះ
ការច្រឹបយកស្បែកក្បាលទៅវិភាគ (scalp biopsy) អាចជួយវាយតំលៃក្នុងការធ្វើរោគវិនិច្ឆ័យនៃជំងឺសក់ជ្រុះធ្ងន់ធ្ងរ បាន ។
ទោះបីជាការព្យាបាលជាច្រើនត្រូវបានលើកឡើងក្នុងចំនោមផលប៉ះពាល់ទាំងឡាយ,
ការប្រើប្រាស់ថ្នាំធម្មតាមិនធ្វើអោយ
បញ្ហានេះប្រសើរឡើងនោះទេ ។
ម្យ៉ាងមួយវិញទៀត, ការព្យាបាលជំងឺមហារីក
និង ការប្រើប្រាស់ថ្នាំដែលប៉ះពាល់ទៅលើប្រព័ន្ឋអ៊ីមុយនីតេ( ភាពស៊ាំ) (immune
suppression) រួមបញ្ចូលទាំង ការព្យាបាលដោយជាតិគីមីអាចបណ្តាលអោយមានការជ្រុះសក់ផងដែរ
។ ការជ្រុះសក់ទាំងស្រុងតែងតែកើតឡើងនៅពេលដែលមានការព្យាបាល ជំងឺមហារីកដោយជាតិគីមី
(chemotherapy for cancer) ។
ជាទូទៅ, សក់នោះនឹងចាប់ផ្តើមដុះឡើងវិញបន្ទាប់ពី
៦ ទៅ ១២ ខែបន្ទាប់ ។
ការរកឃើញ
អ្នកជំនាញបាននិយាយថា
ពួកគេបានរកឃើញថា ៖ អ្វីដែលគេជឿជាក់នោះគឺជាមូលហេតុដែលធ្វើអោយបុរសទំពែកក្បាល
(baldness) ។វាមិនគ្រាន់តែទាក់ទងនឹងការជ្រុះសក់ទេប៉ន្តែវាថែមទាំង ទាក់ទងនឹងបញ្ហាសក់ថ្មីដែលដុះនោះ។គេបានគិតថាវាទាក់ទងនឹង កោសិកាដែលផលិតសក់នោះ។អ្នកស្រាវជ្រាវសង្ឃឹមថា
វាអាចទៅរួច ដើម្បី
“ព្យាបាល” ជំងឺក្បាលទំពែករបស់បុរសដោយការស្តារឡើងវិញនូវតួនាទីរបស់កោសិកា ទាំងនោះ
។ជាចុងក្រោយ, ពួកគេសង្ឃឹមក្នុងចិត្តថា
យើងអាច បង្កើតចេញជា
ក្រែម (cream) ដែលលាបទៅលើស្បែកក្បាល ដើម្បីជួយកោសិកាអោយបណ្តុះសក់ធម្មតាឡើងវិញ
។មកដល់ពេលនេះ មិនទាន់មានសេចក្តីអះអាងណាមួយជាក់ច្បាស់អំពីមូលហេតុនៃការដែលធ្វើ អោយបុរសទំពែកក្បាលទេ,
ប៉ុន្តែ អ្នកជំនាញបានជឿជាក់ថា អ័រម៉ូនរបស់បុរស
ឈ្មោះ តេសស្តូស្តេរ៉ូន (testosterone) ទាក់ទងទៅនឹងជំងឺក្បាលទំពែក
ហើយអាចចម្លងដល់សមាជិកគ្រួសារថែមទៀត
Subscribe to:
Post Comments (Atom)




No comments:
Post a Comment