តាមការកត់សម្គាល់របស់គ្រូ
ពេទ្យជំនាញ គឺប្រទេសកម្ពុជាមាន មនុស្សភាគច្រើនដែលកំពុងប្រឈមមុខ នឹង ជំងឺរលាកក្រពះ សំខាន់មនុស្ស ដែលមានវ័យចាប់ពីជាង៤០ឆ្នាំឡើង
និង ធ្លាប់ឆ្លងកាត់របបប្រល័យពូជ សាសន៍ប៉ុលពត ។ ទោះជាយ៉ាងណាក៏ ដោយក៏មនុស្សជំនាន់ក្រោយក៏កំពុង តែកើតមានជំងឺរលាកក្រពះគួរឱ្យកត់
សម្គាល់ផងដែរ នៅពេលដែលការហូបចុករបស់ពួកគាត់មិនត្រឹមត្រូវនិងសម្បូរ ទៅដោយជាតិអាកុលនិងសារធាតុគីមី ។
អំពីរោគ សញ្ញាមូលហេតុ និងវិធីការពារព្យាបាលជំងឺរលាកក្រពះ
១-អំពីមូលហេតុ៖ជំងឺរលាកក្រពះ គឺកើតឡើងអំពីមូលហេតុសំខាន់ៗ មួយចំនួនដូចជាការបរិភោគចំណី អាហារច្រើនពេកឬក៏តិចពេក បរិភោគ អាហារដែលមានជាតិខ្លាញ់ច្រើន ឬហូប បង្អែមរាល់ថ្ងៃ បរិភោគមិនទៀងទាត់ ពេលវេលា ការជក់បារី ពិសាស្រាច្រើន ទល់លាមកយូរថ្ងៃជាដើម ...។ ក្រៅពី នោះក៏អាចបណ្តាលមកពីភ្នាសការពារ ក្រពះខ្សោយ ហើយក្នុងក្រពះមានជាតិ អាស៊ីតច្រើនឬក៏បណ្តាលមកពីការព្រួយ បារម្ភនិងមានវិបត្តិផ្លូវចិត្តផងដែរ ។
រោគសញ្ញាជំងឺរលាកក្រពះ៖ គេអាចសម្គាល់ជំងឺរលាកក្រពះបាន នៅពេលដែលវាបង្ហាញនូវរោគ សញ្ញាផ្សេងៗក្តៅក្រហាយក្នុងពោះ ឬ កណ្តាលទ្រូងឆ្អល់ ចុកចុងដង្ហើមឈឺ ពោះមុនពេលបាយឬក្រោយពិសាបាយ ឬក៏ឈឺពោះនៅចន្លោះពេលព្រឹកនិង ពេលល្ងាច ។
ជួនកាលមានអាការៈចង្អោរ ញឹកញាប់ ។ គេអាចកត់សម្គាល់ទៀតថា អាការៈឈឺចាប់ទាំងឡាយខាងលើ នោះ គឺពេលយប់មានការឈឺចាប់ជាង ពេលថ្ងៃ ។ ប្រសិនបើរលាកក្រពះធ្ងន់ ធ្ងរវាអាចបណ្តាលឱ្យក្អួត ជួនកាលមានទាំងឈាមទៀតផង ។ លាមក មានឈាមខ្មៅដូចកៅស៊ូថ្នល់ ។
៣-វិធីបង្ការនិងព្យាបាលៈ ដើម្បី ចៀសវាងនូវជំងឺរលាកក្រពះយើងគប្បី បរិភោគអាហារដែលផ្សះក្រពះ កុំ បរិភោគអាហារដែលធ្វើឱ្យ ក្រហាយ ក្រពះ ។ អាហារទាំងនោះរួមមានទឹក ដោះគោដាំពុះ ចេក ស៊ុតពណ៌ស (ឆៅឬ ឆ្អិន) ។ យើងមិនត្រូវបរិភោគអាហារ ដូចជា គ្រឿងស្រវឹង សុរា កាហ្វេ បារី គ្រឿងហិរ ម្រេច គ្រឿងទេស អាហារ ដែលមានជាតិជូរ ជាតិខ្លាញ់ច្រើនជា ដើម...។
យើងត្រូវបរិភោគអាហារដែល ងាយរលាយនិងទៀងទាត់ពេលវេលា ។ ប្រសិនបើជំងឺដំបៅក្រពះធ្ងន់ធ្ងរនោះ គឺ ចៀសមិនផុតពីការវះកាត់នោះឡើយ ។ ប៉ុន្តែអ្វីដែលសំខាន់នោះគ្រូពេទ្យ ណែនាំ លោកអ្នកឱ្យប្រញាប់ទៅព្យាបាលដោយ គ្រូពេទ្យជំនាញនៅពេលដែលបាន ដឹងថា ខ្លួនមានការសង្ស័យវាមានជំងឺ រលាកក្រពះ ។ បើពុំដូច្នេះទេ វាអាចនាំ ឱ្យមានការចេញឈាម ប្រកបដោយ គ្រោះថ្នាក់ ។ គប្បីត្រូវដឹងថា ជំងឺរលាកក្រពះអាច នឹង មានការធូរស្រាលឡើងវិញដែរ នៅ ពេលដែលយើងមានការប្រុងប្រយ័ត្ន ក្នុងការបរិភោគអាហារ ។ ប៉ុន្តែកុំភ្លេច ថា ការមានកំហឹងខ្លាំងឬការព្រួយបារម្ភ ខ្លាំង គឺអាចបណ្តាលឱ្យមានជំងឺរលាក ក្រពះ និងធ្វើឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ ។ ដូច្នេះដើម្បីជួយសម្រាលជំងឺនេះខ្លះ យើងគប្បីមានការសម្រាកឬលំហែកាយ រួមទាំងទប់អារម្មណ៍ឱ្យនឹងនរផងដែរ ។ ប៉ុន្តែប្រការដែលសំខាន់បំផុតនោះ គប្បី ចៀសវាងការបរិភោគច្រើនជ្រុល កុំពិសាស្រា បារីឱ្យហួសហេតុ ។
ដើម្បីបន្ធូរបន្ថយអាការៈឈឺ ចាប់ ឬព្យាបាលជំងឺរលាកក្រពះ លោកវេជ្ជបណ្ឌិតអ៊ុំ ផន ណែនាំលោកអ្នកអញ្ជើញ ទៅពិគ្រោះនិងព្យាបាលនៅមន្ទីរ ពហុព្យាបាលឥណ្ឌូឆាយណា ដែលមានអ្នក ស្រីវេជ្ជបណ្ឌិត លី ស្រីវីណា ជានាយិកា គ្រប់គ្រងនៅទីនោះ ហើយលោកស្រី មានសញ្ញាបត្រវេជ្ជបណ្ឌិតមកពីប្រទេស ប៉ូឡូញ ។ មន្ទីរពហុព្យាបាលឥណ្ឌូឆាយណា ទទួលការព្យាបាលជំងឺទូទៅ ចាស់ ក្មេង ។ មន្ទីរព្យាបាលឥណ្ឌូឆាយណា មានទីតាំងបន្ទប់ធំទូលាយ ប្រកបដោយ អនាម័យ និងបរិស្ថាន ព្រមទាំងមាន ការបម្រើសេវាសមរម្យ រាក់ទាក់រួស រាយ និងមិនឱ្យខុសបំណងនោះឡើយ។
មន្ទីរពហុព្យាបាលឥណ្ឌូឆាយណា មានបីសាខាផ្សេងៗគ្នា ទី១ ឥណ្ឌូឆាយណាភ្នំពេញ ស្ថិតនៅផ្ទះលេខ ២៩-៣១-៣៣ ផ្លូវ២៧១ និងមានទូរសារ ទូរស័ព្ទ ០២៣ ៩៨៧៨៧៨ ។ ទី២ ឥណ្ឌូឆាយណាភ្នំពេញ មានទីតាំងស្ថិត នៅផ្ទះលេខ៣៣៩ ផ្លូវ១៦៣ លេខ ទូរសារ ទូរស័ព្ទ ០២៣ ៩៩៤៦៨៦ និង ទី៣ ឥណ្ឌូឆាយណាសៀមរាប ដែល មានទីតាំងស្ថិតនៅផ្ទះលេខ១១៣ ផ្លូវ លេខ៦ និងទូរសារ ទូរស័ព្ទលេខ ០៦៣ ៩៦៥០៨៨ ។ ប្រសិនបើចង់ ទំនាក់ទំនង អ្នកស្រីវេជ្ជបណ្ឌិត លី ស្រីវីណាផ្ទាល់ មេត្តាទំនាក់ទំនងតាម ទូរស័ព្ទលេខ ០១២ ៩៩០៩៨៨ ៕




No comments:
Post a Comment