១-ការជ្រុះសក់កើនឡើង
នៅពេលថ្មីៗកន្លងទៅនេះ សក់ របស់អ្នកស្រាប់តែបាត់បង់នូវភាពភ្លឺ
រលោង និង ស្តើងទៅជាបណ្តើរៗ ហើយទោះជាអ្នកបានកក់សក់ ដោយបានប្រើប្រាស់ផលិតផលកក់សក់មានតម្លៃ និង មានគុណភាពខ្ពស់យ៉ាង ណាក្តី
ក៏ពុំអាចសង្គ្រោះនូវការជ្រុះសក់នោះបានដែរ ។ ដូច្នេះវាអាចជារោគសញ្ញាបញ្ហាមុខងារក្រលៀន ដែលចុះខ្សោយ ។
នៅពេលព្រឹកព្រលឹមពេលក្រោកពីដំណេក
និង ក្រោយពេលបើកភ្នែក ស្រាប់តែមានអារម្មណ៍ថា
កែវ ភ្នែកទាំងគូហាក់ដូចជារួយស្រពន់ ។ ដូច្នេះអ្នកអាចនឹកគិតភ្លាមថា មូលហេតុប្រហែលជាអាចផ្តើមចេញពី ពេលម្សិលមិញដែលបានអង្គុយធ្វើការពេញមួយថ្ងៃនៅពីមុខកុំព្យូទ័រ ប៉ុន្តែចូរប្រញ្ញាប់ប្រញ្ញាល់ពិនិត្យមើល
បន្តិចថា តើត្របកភ្នែកខាងក្រោមមានហើមខ្លាំងដែរឬអត់
? ត្រូវប្រយ័ត្នឱ្យមែនទែន ព្រោះអាការៈទាំង
នេះសុទ្ធតែជាសញ្ញានៃរោគខ្សោយក្រលៀន ។
៣-អាការខុសប្រក្រតីនៃការមករដូវ
អាការនៃការមករដូវ
ដូចជាបែកញ្ញើសខុសប្លែកធម្មតា ការមករដូវពុំទៀងទាត់ ទឹកចិត្តរំជើបរំជួល ។ រោគសញ្ញានៃការអស់រដូវទាំងនេះប្រសិនបើធ្លាក់មកលើរូបអ្នកដែលកំពុងតែមានវ័យ
៣០ ឆ្នាំ គួរគប្បី
ប្រញ្ញាប់ប្រញ្ញាល់ទៅពិនិត្យមើលក្រលៀនរបស់អ្នកថា តើមានបញ្ហាដែរឬក៏អត់ ។
៤-ប្រែទៅជាធាត់
ធាត់ហើយធាត់ទៀត
បរិមាណចំណីអាហារពុំមានការកើនឡើងឡើយ
ហើយជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចប្រក្រតី ប៉ុន្តែទម្ងន់ រាងកាយកើនឡើងឥតឈប់ឈរ ហើយបើទោះជាអ្នកបានហាត់ប្រាណ ឬលេងកីឡាជារៀងរាល់ថ្ងៃរាប់
ម៉ោងក្តីក៏ពុំទទួលបានប្រសិទ្ធភាពអ្វីដែរ ។ អាការបែបនេះគឺអាចបណ្តាលពីការខ្សោយក្រលៀន ។
៥-ភាពព្រងើយកន្តើយនៃជីវិតផ្លូវភេទ
ចំពោះរូបអ្នកដែលទើបតែមានវ័យ
៣០ ឆ្នាំ បែរជាមិនសូវរវីរវល់ចំពោះកាមតណ្ហានោះ អាចជារោគ
សញ្ញាមួយដែលបណ្តាលមកពីរោគខ្សោយក្រលៀន ៕




No comments:
Post a Comment