• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Saturday, July 20, 2013

ឈឺក្បាល ពេលណាត្រូវទៅជួបនឹងគ្រូពេទ្យ?

ការឈឺ​ក្បាល គឺជា​ការឈឺចាប់​ដែល​កើតមាន​នៅក្នុង​តំបន់​ណាមួយ នៅលើ​ក្បាល​របស់​អ្នក​។ ការឈឺ ក្បាល អាច​កើតមាន​នៅ​ចំហៀង​ណាមួយ ឬ នៅ​ទាំងសងខាង​ក្បាល​, ស្ថិតនៅ​ដាច់​ដោយឡែក នៅត្រង់ តំបន់​ជាក់លាក់​ណាមួយ ឬ ឈឺ​ចាក់​ពី​ចំណុច​មួយ ទៅ​ចំណុច​មួយ​នៅ​ជុំវិញ​ក្បាល​។ បញ្ហា​នៃ​ការឈឺ ក្បាល​អាច មាន​ការឈឺចាប់​ខ្លាំង​, មាន​អារម្មណ៍​ថា​ងូងៗ ឬ ឈឺ​ស្ពឹក​។ ការឈឺ​ក្បាល​នេះ អាច​កើតមាន បន្តិច​ម្តងៗ ឬ ភ្លាមៗ ពួក​វា​អាច​មាន​រយៈពេល តិចជាង​១​ម៉ោង ឬ ឈឺ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ ។​

​តើ​នៅពេល​ណាដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?

ការឈឺ​ក្បាល អាច​ជា​សញ្ញា​នៃ​ស្ថានភាព​ធ្ងន់ធ្ងរ​មួយ ដែល​មាន​ដូចជា ការ​ដាច់​សរសៃឈាម​ក្នុង​ខួរ ក្បាល​, ជំងឺរលាកស្រោមខួរ​ក្បាល ឬ ជំងឺ​រលាក​ខួរក្បាល​។ អ្នក​ត្រូវ​ប្រញាប់​ទៅកាន់​បន្ទប់សង្គ្រោះបន្ទាន់ អោយ​បាន​ភ្លាមៗ ប្រសិនបើ​អ្នក​មាន​ការឈឺ​ក្បាល​ក្នុង​សភាព​ធ្ងន់ធ្ងរ ភ្លាមៗ ឬ ការឈឺ​ក្បាល ដែល​កើត មាន​រួម​ជាមួយនឹង៖

§  វង្វេងស្មារតី ឬ មាន​ការពិបាក​ក្នុងការ​ស្តាប់​យល់​សម្តី​របស់​នរណា​ម្នាក់​។​
§  សន្លប់​។​
§  មាន​គ្រុនក្តៅ​ខ្លាំង (៣៩ ទៅ ៤០​អង្សា​សេ ​)​។​
§  មាន​ភាពស្ពឹក​, ចុះខ្សោយ ឬ ពិការ​នៅ​ចំហៀង​ណាមួយ​នៃ​រាងកាយ​។​
§  តឹង​ណែន​នៅ​កញ្ចឹងក​។​
§  ពិបាក​ក្នុង​ការមើលឃើញ​។​
§  ពិបាក​ក្នុង​ការនិយាយស្តី​។​
§  ពិបាក​ក្នុង​ការដើរ​។​
§  ក្អួតចង្អោរឬ ក្អួត។​
§  ធ្វើការ​ណាត់​ជួប​នឹង​គ្រូពេទ្យ​អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យប្រសិនបើ​អ្នក​ធ្លាប់​មាន​ការឈឺ​ក្បាល​ដែល​៖
§  កើត​មាន​ញឹកញាប់​ជាង​ពេល​ធម្មតា​។​
§  មាន​សភាព​ធ្ងន់ធ្ងរជាង​ពេល​មុន​។​
§  មាន​សភាព​កាន់តែ​អាក្រក់​ឡើងឬ មិន​ជា​ស្រាកស្រាន្ត​ជាមួយនឹង​ការប្រើប្រាស់​ថ្នាំ​បំបាត់​អាការៈ ឈឺក្បាលនិង​ការឈឺចាប់​។​
§  បង្អាក់​ដល់​ការងារ​,​ការ​គេងឬការចូលរួម​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​របស់​អ្នក​។​

§  ធ្វើអោយ​អ្នក​មាន​ស្ត្រេ​ស ហើយ​នៅពេល​ដែល​អ្នក​ចង់​ស្វែងរក​នូវ​ជម្រើស​នៃ​ការព្យាបាលដ៏​សាក សម ដែល​អាច​ជួយ​អ្នក ក្នុង​ការគ្រប់គ្រង​វា​អោយបាន​ប្រសើរ​ជាង​មុន ៕

No comments:

Post a Comment