• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Saturday, May 25, 2013

ប្រើ​កម្មវិធី Excel ងាយៗ​បង្កើតជា​​ស្នាដៃ​សិល្បៈ​គំនូរ​គួរ​ឲ្យ​ទាក់ទាញ


ដើម​ផ្កា​អង្គាសីល​ពីរ​ដើម ដែល​កំពុង​តែ​​​រីក​ស្គុសស្គាយ ប្រប​នៅ​មាត់បឹង រួម​ជាមួយ​ជ្រលងភ្នំ​យ៉ាង​ស្រស់​ស្អាត បើ​បាន​ឃើញ​ហើយ​ពិត​ជា​អត់​សរសើរ​មិន​បាន។ មើល​មួយ​ភ្លែត​​អ្នក​ប្រហែល​គិត​ថា រូប​ទាំង​នេះ​លេច​ចេញ​តាម​រយៈ​កម្មវិធី Photoshop ឬ Illustrator ជា​ដើម ប៉ុន្តែ​ធាតុ​ពិត​នេះ​ជា​​​រូបភាព​កើត​ចេញ​តាម​រយៈ​កម្មវិធី Excel ទៅ​វិញ​ទេ។

ប្រើ​កម្មវិធី Excel ងាយៗ​បង្កើតជា​​ស្នាដៃ​សិល្បៈ​គំនូរ​គួរ​ឲ្យ​ទាក់ទាញ

ប្រភព Neowin បាន​​ឱ្យ​ដឹង​ថា ទាំង​អស់​នេះ​ជា​រូបភាព​កើត​ចេញ​ពី​គំនិត​ច្នៃ​ប្រឌិត​របស់​បុរស​ជនជាតិ​ ជប៉ុន​​លោក Tatsuo Horiuch ។ លោក​បាន​ប្រើ​​កម្មវិធី​សាមញ្ញ Excel (Spreadsheets) ដើម្បី​បង្កើត សិល្បៈ​គំនូរ​គួរ​ឱ្យ​ទាក់ទាញ​​នេះ។


ប្រភព ​​បន្ត​ថា នៅ​ពេល Tatsuo Horiuch នៅ​បំពេញការងារ លោក​មិន​សូវ​បាន​ប្រើ​កម្មវិធី​នេះ​ឡើយ ប៉ុន្តែ​ក្រោយ​ចូលនិវត្តន៍ ជនជាតិ​ជប៉ុន​វ័យ ៧៣ឆ្នាំ​រូប​នេះ​ បាន​ងាក​ប្រើ​កម្មវិធី​នេះ​គ្រប់​ការងារ​ទាំងអស់​របស់​លោក។

ប្រើ​កម្មវិធី Excel ងាយៗ​បង្កើតជា​​ស្នាដៃ​សិល្បៈ​គំនូរ​គួរ​ឲ្យ​ទាក់ទាញ

កាល ​ពី ១០ ឆ្នាំ​មុន លោក Tatsuo Horiuch ​បាន​ក្លាយ​ជា Digital Artist ហើយ​​ស្នាដៃ​របស់​​លោក​​ត្រូវ​បាន​​គេ​បង្ហាញ​ក្នុង​ពិព័រណ៍​ថែម​ទៀត​ផង។ ហេតុអ្វី​បាន​ជា​លោក Tatsuo Horiuch មិន​ប្រើ​កម្មវិធី​ផ្សេង​ពី​នេះ?

ជុំវិញ ​សំនួរ​ខាងលើ Tatsuo Horiuch ​បាន​ប្រាប់​ថា៖” កម្មវិធី graphic ទំនើបៗ​ឯទៀត​​គឺ​មាន​តម្លៃ​ថ្លៃ។ ​ណា​មួយ​វា​មាន​ Tool ស្មុគស្មាញ​ច្រើន ខុស​ពី​កម្មវិធី Excel ​ដែល​មាន​ភាព​ងាយ​ស្រួល​ជាង”។

ប្រើ​កម្មវិធី Excel ងាយៗ​បង្កើតជា​​ស្នាដៃ​សិល្បៈ​គំនូរ​គួរ​ឲ្យ​ទាក់ទាញ

ប្រើ​កម្មវិធី Excel ងាយៗ​បង្កើតជា​​ស្នាដៃ​សិល្បៈ​គំនូរ​គួរ​ឲ្យ​ទាក់ទាញ

រូបភាព ​ខាង​លើ គឺ​បាន​ឆ្លុះបញ្ចាំង​ពី​វប្បធម៌ និង​ជីវិត​របស់​ជប៉ុន ហើយ​វា​ច្បាស់​ណាស់​ថា ទាំង​នេះ​ជា​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសព្វ​របស់​លោក Tatsuo Horiuch ​។


​​​

No comments: