ភ្នំសំបុកមានទីតាំងនៅក្នុងភូមិថ្មក្រែ
១០គីឡូម៉ែត្រខាងជើងក្រុងក្រចេះតាមផ្លូវជាតិលេខ៧ចាស់។
ភ្នំសំបុកមានកម្ពស់៧០ម៉ែត្រ និងមានចម្ងាយប្រហែល៣០០ម៉ែត្រពីផ្លូវធំ។
ភ្ញៀវទេសចរអាចធ្វើដំណើរ តាមផ្លូវគ្រោះខាងស្ដាំដៃដើម្បីទៅដល់ភ្នំ ។
ភ្នំតូចនេះគ្របដណ្ដប់ដោយដើមឈើ ច្រើនប្រភេទដែលមានដាក់
ស្លាកឈ្មោះវិទ្យាសាស្ត្រ។
សំបុកមានជណ្ដើរធ្វើពីស៊ីម៉ង់។ ទាំងជាន់ដែលមានផ្លូវបេតុង
នៅទីវាលបីជាន់ ភ្ញៀវទេសចរអាចឡើងតាមជណ្ដើរទីមួយ
ឬបើកបរឡើងភ្នំដែលមានប្រាសាទតូចមួយ ផ្ទះ
និងខ្ទមដែលជាទីស្នាក់អាស្រ័យសម្រាប់ព្រះសង្ឃ អ្នកបួស និងដូនជី។
ជាន់នីមួយៗមានផ្លូវតាមបណ្ដោយ
និងកៅអីថ្មវែងសម្រាប់ភ្ញៀវទេសចរអង្គុយស្រូបយកខ្យល់អាកាសបរិសុទ្ធ
និងទស្សនាវាលស្រៃ ភូមិស្រុក និងទន្លេមេគង្គ។ ផ្អែកតាម រឿងព្រេង
សំបុកសំបូរទៅដោយរ៉ែមាសដែលជាង ទងរបស់ស្ដេចបានទៅធ្វើគ្រឿងអលង្ការ នៅទីនោះ។
ប្រជាជនហៅទីនេះថា "សំបុកមាស" ហើយក្រោយមកក៏ត្រូវបានហៅថា "ភ្នំសំបុក"។
បន្តដំណើរចេញពីកន្លែងលក់ក្រឡានបានបន្តិច គេនឹកឃើញខ្លោងទ្វារ
និងស្លាកសញ្ញាដាក់ថា ’ រមណីដ្ឋានប្រវត្តិសាស្ត្រ និង ធម្មជាតិភ្នំសម្បុក ” ។
ទីនោះមានទស្សនីយភាព ដ៏ល្អត្រកាល មានលក្ខណៈអំណោយផលល្អទាំងភូមិសាស្ត្រ
និងសុវត្ថិភាពដល់ភ្ញៀវទេសចរ ។
ភ្នំសម្បុកត្រូវបានគេរៀបចំឲ្យទៅជារមណីដ្ឋានតាំងពីសម័យ
សង្គមរាស្ត្រនិយមមកម្ល៉េះ ។ លក្ខណះពិសេសរបស់រមណីដ្ឋានភ្នំ
សម្បុកគឺជាប់ជើងភ្នំ ប៉ែកខាងលិចមាន បឹងដ៏ធំមានទឹកថ្លាឈ្វេង
និងមានធម្មជាតិល្អស្រស់បំព្រង ។ កំពូលភ្នំព្រែកជាពីរ មួយទាបមួយខ្ពស់
ពេលឡើងដល់កំពូលភ្នំ គេអាចមើលឃើញទេសភាពល្អណាស់
ពិសេសដងទន្លេមេគង្គ ។ ពីជើងភ្នំដល់កំពូលភ្នំមានជណ្តើរធ្វើពីបេតុង
សម្រាប់ធ្វើដំណើរឡើងចុះយ៉ាងងាយស្រួល និង
មានដំណាក់សម្រាកលម្លែកាយជាច្រើនកន្លែង ។
ទាក់ទងនឹងឈ្មោះភ្នំសម្យុកមានរឿងតំណាលថា
កាលពីដើមឡើយនៅទីនោះសម្បូរទៅដោយរ៉ែមាស គឺជាប់នឹងជើងភ្នំសព្វថ្ងៃនេះ
ទើបអ្នកស្រុកនាំគ្នាឲ្យឈ្មោះថា ’ កន្លែងសម្បូរមាស ” ។
ចំណេរកាលដ៏យូរលង់ក្រោយមក ពាក្យនោះក៏ក្លាយជា ’ ភ្នំសម្បុកមាស ”
ហើយពាក្យនោះយូរៗទៅក៏ក្លាយជា ’ ភ្នំសម្បុក ” រហូតដល់សព្វថ្ងៃនេះ ។
ភ្នំសម្បុកបានក្លាយជាទីវត្តអារាមល្បីតាំង ពីយូរណាស់មកហើយ
គឺនៅដើមសតវត្សរ៍ទី១៥ មានសង្ឃមួយអង្គនាម នាគវ័ន
ជាសិស្សរួមគ្រូជាមួយភិក្ខុនាគសេន ដែលជាគ្រូរបស់ក្រពើនេន ធន
លោកបានធ្វើធម៌សំណាក់កម្មដ្ឋាន នៅលើកំពូលភ្នំសម្បុក ។ ព្រះភិក្ខុ នាគវ័ន
មានវេមន្តខ្លាំងពូកែណាស់ ធ្វើឲ្យល្បីសុសសាយដល់អ្នកស្រុកជិតខាង
ហើយនាំគ្នាទៅរៀនសូត្រមន្តវិជ្ជាការពីព្រះអង្គតាំងពីនោះមកភ្នំ
សម្បុកក៏ក្លាយទៅជាទិអារាមរហូតដល់សព្វថ្ងៃនេះ ។
Subscribe to:
Post Comments (Atom)




No comments:
New comments are not allowed.