• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Saturday, May 25, 2013

រូបិយប័ណ្ណ

តើ​លោក​អ្នក​ធ្លាប់​ឮ​អំពី​កិតិ្ត​សព្ទ​ដ៏​ល្បី​រន្ទឺ​របស់​រូបិ​យ​ប័ណ្ណ​អឺ​រ៉ូ​ដែរ​ឬ​ទេ?ថ្ងៃ​នេះ​យើង​ខ្ញុំ​នឹង​ធ្វើ​កា​របក​ស្រាយ​ជូន​លោក​អ្នក​អំពី​ការ​ប្រើ​ប្រាស់​និង ​ចរា​ចរណ៏​លុយ​អឺ​រ៉ូ​នៅ​តាម​បណ្តា​ប្រទេស​នា​នា​ក្នុង​តំបន់​អឺរ៉ុប​។
​អឺរ៉ូ(Euro) ជា​រូបិ​យ​ប័ណ្ណ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​តាម​បណ្តា​ប្រ​ទេស​ភាគ​ច្រើន​នៅ ​អឺ​រ៉ុប​ហើយ​មាន​សញ្ញា​សំគាល់ ”€” ​និង​មាន​កូដ​ក្នុង​ធនា​គារ​របស់​ពិ​ភព​លោក​ EUR។​ប្រ​ទេស​ដែល​ទទួល​ស្គាល់​និង​ប្រើ​ប្រាស់​លុយ​អឺរ៉ូ​រួម​មាន ​ប្រ​ទេស​អូ​ទ្រីស​ ប៊ែល​ហ្សិក​ ហ្វាំង​ឡង់ បារាំង អាល្លឺម៉ង់ ក្រិក អៀកឡង់ អ៊ីតាលី លុច​ហ្សំ​បួរ​ហូឡង់ ព័រ​ទុយ​ហ្កាល់ ស្លូ​វេ​នៀ អេ​ស្ប៉ាញ អង់​ដូ​រ៉ា សាយ​ព្រឺស​ កូ​សូវ៉ូ ម៉ាល់តា ម៉ូណាកូ ម៉ុង​តេ​ណេ​ក្រូ បុរីវ៉ាទីកង់ និង​ប្រទេស​សាន់​ម៉ា​រីណូ ជា​មួយ​នឹង​ស្ថិ​តិប្រើ​ប្រាស់​របស់​ប្រ​ជា​ជន​លើស​ពី ៣១៧​លាន​នាក់​។​តាម​ការ​ស្ទា​ប​ស្ទង់​ក្នុង​ឆ្នាំ​២០០៦​ ទំ​ហំទឹក​ប្រាក់​ដែល​បាន​ដាក់​អោយ​ធ្វើ​ចរា​ចរ​មាន​ចំនួន​លើស​ពី​៦១០​ពាន់​លាន​អឺរ៉ូ​និង​មាន ​ប្រ​ជា​ជន​លើស​ពី​៤៨០​លាន​នាក់​ទូ​ទាំង​ពិភព​លោក​ប្រើ​ប្រាស់​រូបិ​យ​ប័ណ្ណ ដ៏​មាន​ឥទ្ធិ​ពល​របស់​តំបន់​អឺ​រ៉ុប​មួយ​នេះ។​ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ដែល​ជា ​សមា​ជិក​សហ​ភាព​អឺរ៉ុប​នៅ​តែ​ប្រើ​ប្រាស់​នូវ​រូបិ​យ​ប័ណ្ណ​ដើម​របស់​ប្រ​ជា​ជាតិ​ខ្លួន​ក្នុង​ការ​ធ្វើ​ពាណិ​ជ្ជ​កម្ម​និង​ការ​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដ​ដែល​ ក៏​ព្រោះ​តែ​ហេតុ​ផល កាត​ព្វ​កិច្ច និង​កត្តា​ចាំ​បាច់​មួយ​ចំនួន​។​ប្រទេស​ដែល​មិន​ស្ថិត​ក្នុង​ការ​ប្រើ​ប្រាស់​ ជា​រួម​នូវ​រូបិយ​ប័ណ្ណ​អឺរ៉ូ នឹង​ត្រូវ​បង្ហាញ​ជូន​លោក​អ្នក​តាម​តារាង​ខាង​ក្រោម ជា​មួយ​នឹង​ឈ្មោះ​រូបិយ​ប័ណ្ណ​ប្រើ​ប្រាស់​របស់​ប្រ​ទេស​នី​មួយៗ​៖
ឈ្មោះប្រទេសប្រើប្រាស់រូបិយប័ណ្ណ
ប្រទេសប៊ុលហ្ការីលេវ៉ា(Lewa)
សាធារណះរដ្ធឆេកក្រូណា(Krona)
ប្រទេសដាណឺម៉ាកក្រូណេ(Krone)
ប្រទេសអេស្តូនីគ្រូន(Kroon)
ប្រទេសហុងហ្ការីហ្វ្លររីន(Forint)
ប្រទេសឡាតវីឡាត(Lat)
ប្រទេសលីទុយអានីលីតា(Lita)
ប្រទេសប៉ូឡូញស្លូតទី(Zloty)
ប្រទេសរ៉ូម៉ានីឡឺ(Leu)
ប្រទេសស្លូវ៉ាគីកូរ៉ូណា(Koruna)
ប្រទេសស៊ុយអែតក្រូណា(Krona)
ចក្រភពអង់គ្លេសផោន(Pound)
ប្រទេសអាល់បានីឡេក(Lek)
ប្រទេសបេឡារូសរ៉ាប់បល(Ruble)
ប្រទេសបូស្នីម៉ាក(Mark)
ប្រទេសក្រូអាតគូណា(Kuna)
ប្រទេសម៉ាសេដូនៀដេណា(Denar)
ប្រទេសអាយលែនក្រូណា(Króna)
ប្រទេសកាហ្សាក់ស្ថានតង់ហ្សេ(Tenge)
ប្រទេសលីជថេនស្តាញស្វីសហ្វ្រង់(Swiss Franc)
ប្រទេសម៉ុលដូវ៉ាឡឺ(Leu)
ប្រទេសណ័រវ៉េក្រូណេ(Krone)
សហព័ន្ធរុស្សីរ៉ាប់បល(Ruble)
ឌីណា(Dinar)ហ្រ្វង់(Franc)
ប្រទេសតួគីលីរ៉ា(Lira)
ប្រទេសអ៊ុយក្រែនវីនៀ(Hryvnia)

តារាងខាងលើនេះគឺជាពត៌មានដែលគួរអោយទុកចិត្តបានសំរាប់ជាជំនួយ ក្នុងការធ្វើដំណើរកំសាន្តរបស់អស់លោក អ្នកទៅកាន់ទ្វីបអឺរ៉ុបក្នុងវិស្សម កាលណាមួយដែលនឹងចូលមកដល់នៅពេល ឆាប់ៗនេះ។
**សំរាប់ពត៌មានបន្ថែម សូមចូលទៅកាន់

No comments: