ប៉ុន្តែ
តំបន់ជាយក្រុងដ៏ក្រីក្រនៅភាគខាងត្បូង ទីក្រុង Caxias do Sul នេះវិញ
គឺជាទីជម្រកមួយសម្រាប់ពពួកសត្វឆ្កែមិនមែនមនុស្សនោះទេ។
ទីជម្រកសត្វដ៏ប្លែកនេះត្រូវបានបង្កើតឡើងដោយអង្គការមិនមែន រដ្ឋាភិបាល Sociedade Amiga dos Animais (មិត្តនៃសង្គមសត្វ) នៅក្នុងឆ្នាំ១៩៩៨ ដើម្បីព្យាយាមដោះស្រាយបញ្ហាសត្វរាប់រយក្បាលដែលត្រូវបានបំបរបង់ចោល នៅក្នុងទីក្រុងនេះ។
ប៉ុន្តែចំនួននេះបានបន្តមានការ កើនឡើង ហើយទីក្រុងឆ្កែដែលត្រូវបានបរិច្ចាគដោយអាជ្ញាធរតំបន់នេះ ពេលនេះគឺជាទីលំនៅសម្រាប់សត្វឆ្កែចំនួន១.៦០០ក្បាល និងសត្វឆ្មាចំនួន២០០ក្បាល។
សត្វជាច្រើនក្បាលដែល ទីបំផុតត្រូវបានដាក់នៅឯតំបន់ជាយក្រុងដ៏ក្រីក្រនេះ ត្រូវបានប្រទះឃើញនៅតាមដងផ្លូវ ហើយមួយចំនួនទៀតបានទទួលរងគ្រោះពីការធ្វើទុក្ខទោស។
ពួកអ្នកស្រុកបានហៅវាថា "ទីក្រុងឆ្កែដ៏តោកយ៉ាក"។
ទីក្រុងតោកយ៉ាងរបស់ឆ្កែនេះគឺចង្អៀតណែនខ្លាំងណាស់ ខណៈដែលចំនួនសត្វដែលចូលមកដល់ប្រចាំថ្ងៃ មានចំនួនលើសពីសត្វដែលត្រូវបានសុំយកទៅចិញ្ចឹម។
យោងតាមអង្គការមិនមែនរដ្ឋាភិបាលខាងលើឲ្យដឹងថា ពពួកសត្វទាំងនេះស៊ីអាហារអស់ប្រហែល១២តោនក្នុងមួយខែ៕ ប្រភព ស៊ីអ៊ីអិន




No comments:
New comments are not allowed.