• Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
  • Women\'s health
  • Understanding about Cancer
  • Arthrose and harmful
  • Heart Attack case
  • Hebitis
  • Stomach Cancer
  • Body Worm
>

Thursday, May 2, 2013

មូលហេតុនៃការបរាជ័យ


នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​មនុស្ស​គ្រប់រូប​តែងតែ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រកប​រប​ររ​ក​ស៊ី ការសិក្សា ការធ្វើការងារ​ក៏ប៉ុន្តែ​មាន​អ្នកជំនួញ​ខ្លះ​ជោគជ័យ អ្នកជំនួញ​ខ្លះ​បរាជ័យ និស្សិត​ខ្លះ​ជោគជ័យ​និង និស្សិត​ខ្លះ​បរាជ័យ អ្នកធ្វើការ​ខ្លះ​បរាជ័យ ខ្លះ​ជោគជ័យ នោះ​គឺ​ដោយសារតែ​បុគ្គល​ដែល​បរាជ័យ​កំពុងតែ​ផ្ទុក​ចំនុច​បរាជ័យ​នៅក្នុង​ខ្លួន​ដោយ​មិន​គិតពី​ភាពជោគជ័យ​។ ដូច្នេះ​យុវវ័យ​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់​និង​បំពេញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន​បន្តិច​ម្ដងៗ​។ មូលហេតុ​ដែលជា​ចំណុច បរាជ័យ​ទាំង​១០ ដែលជា​ឧបសគ្គ​ដ៏​ធំ​ក្នុងការ​ឈានទៅរក​ភាពជោគជ័យ​មានដូចជា​៖
1.     មើល​ឃើញតែ​បញ្ហា​និង​វិបត្តិ​
2.     អាត្មានិយម​
3.     ច្រណែន ប្រច​ណ្ឌ័ តូចចិត្ត​
4.     គេចវេស​ពី​កំហុស មិន​ទទួលខុសត្រូវ​រាល់​កំហុស​ដែល​បានធ្វើ​
5.     មិន​ទទួលកំហុស (​បន្ទោស​អ្នកដទៃ​និង​ស្ថានភាព​)
6.     គិត​ខ្លី ងាយ​បោះបង់​
7.     ទុទ្ទិដ្ឋិនិយម​
8.     មិនអាច​គ្រប់គ្រង​ខ្លួនឯង​
​បើសិនជា​ចង់​ក្លាយជា​មនុស្ស​ម្នាក់​ដែលមាន​ភាពជោគជ័យ​ក្នុង​ជីវិត មនុស្ស​គ្រប់រូប​គួរ​ជៀសវៀង ហើយ​ប្រ​សិ​ន​បើ​លោកអ្នក មាន​ចំណុច​ខាងលើ​នៅក្នុង​ខ្លួន​អ្នក​គួរតែ​បោះបង់​វា​ចោល ឬ​កុំឱ្យ​ចំណុច​ទាំងនោះ​មាន មក​ធ្វើជា​បញ្ហា​ដល់​ការជោគជ័យ​របស់លោក​អ្នក​បាន​ឱ្យសោះ​៕
នៅពេលដែល មនុស្ស​យើង​ម្នាក់ៗ មានការ​ខ្ជិលច្រអូស​នៅក្នុង​ខ្លួន​ហើយ តែងតែមាន​លេស គ្រប់បែបយ៉ាង ដើម្បី​ដោះស្រាយ​ចំពោះ​ការងារ​ដែល​ត្រូវធ្វើ​នោះ​។ ហើយ​ចំណុច​ទាំងនោះ​មាន ដូចជា​៖
  • អាង​ថា ព្រឹក​ពេក (​អតិ​បា​តោ​)
  • ​អាង​ថា ល្ងាច​ពេក (​អតិសា​យំ​)
  • ​អាង​ថា ក្តៅ​ពេក (​អតិ​ឧ​ណ្ហំ​)
  • ​អាង​ថា ត្រជាក់​ពេក (​អតិ​សី​តំ​)
  • ​អាង​ថា ស្រេច​ពេក (​អតិ​បិ​បា​សិ​តោ​)
  • អាង​ថា ឃ្លាន​ពេក (​អតិ​ច្ឆា​តោ​)
​មនុស្ស​អ្នក​ប្រាថ្នា​សេចក្តីចម្រើន​ដោយ​ភោគទ្រព្យ​គប្បី​វៀចា​ក​ហេតុ​ជា​គ្រឿង​ធ្វើឱ្យ​វិនាស​ទាំង​៦ ប្រការនេះ​៕

No comments: