(អត្ថបទចុះផ្សាយនៅថ្ងៃ 16-05-2013, 3:50 pm) | ដោយ ថ្មីៗ
អ្នក ដែលបានឈ្នះការដេញថ្លៃតាមអ៊ីនធើណេតដើម្បីបានផឹកកាហេ្វជាមួយ Tim Cook ម្ចាស់ ក្រុមហ៊ុនApple គឺបានដេញថ្លៃរហូតដល់៦១ម៉ឺនដុល្លារ។
ចំនួននេះគឺជាចំនួនដ៏ខ្ពស់ថ្មីមួយនៅក្នុងការដេញថ្លៃលើបណ្ដាញអ៊ី នធើណេត Charitybuzz យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រដដែលនេះនៅថ្ងៃពុធ។ កំណត់ត្រាចាស់កាលពីខែមីនា ឆ្នាំ២០១៣ គឺមានអ្នកទិញបានបង់ប្រាក់៦១ម៉ឺនដើម្បីឈ្នះជា Roadster Lambirghini Aventador។
«យើងពិតជាស្រឡាំងកាំង និងលទ្ធផលនៃការបរិច្ចាគដែលគួរឲ្យកត់សំគាល់របស់លោក Tim Cookណាស់» ប្រកាសដោយលោក Coppy Holzman អគ្គនាយកមូលនិធិ Charitybuzz។ «យើងពិតជាសប្បាយចិត្តដែលទទួលបានប្រាក់លើសពី១លានដុល្លារនារដូវផ្កា រីកនេះសម្រាប់មជ្ឈមណ្ឌល Robert F. Kennedy ជាអង្គការការពារសិទ្ធមនុស្សរបស់អាមេរិក»។
ជាមួយការទឹកប្រាក់ដេញថ្លៃនឹងអនុញ្ញាតឲ្យអ្នកដែលឈ្នះការដេញថ្លៃ នោះជួបជាមួយអ្នកបន្តវេន ពីSteve Jobs គឺលោក Tim Cook រយៈពេលពី៣០នាទីទៅ១ម៉ោង នៅការិយាល័យ Cupertino របស់លោកនៅ California។
នេះជាលើកទីមួយដែល Tim Cook បានស្វែងរកវិធីឲ្យកាន់តែល្បីចាប់តាំងពីខ្លួនបានបន្តដំណែងពី Steve Jobs ដោយបានចំនាយពេលរបស់ខ្លួនជាមួយនិងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ជាមួយនឹងមូលនិធិសម្រាប់អង្គការការពារសិទ្ធិមនុស្ស៕




No comments:
New comments are not allowed.